ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រី​ប្រទេស​ប៉ាស៊ីហ្វិក​មួយ​រូប​ ​ថ្លែង​សន្ទរកថា​នៅ​លើ​​ទឹក​សមុទ្រ​​ ទៅ​កាន់​កិច្ច​ប្រជុំ​អាកាសធាតុ​

លោក​ Simon Kofe រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ទំនាក់ទំនង​ និង​ការបរទេស​ ប្រទេស​ទូវ៉ាលូ​ បាន​ថត​វីដេអូ​ថ្លែង​សន្ទរកថា​នៅ​លើ​ដែន​ទឹក​សមុទ្រ​ក្នុង​ប្រទេស​របស់​ខ្លួន​ផ្ទាល់​តែ​ម្ដង​ ទៅ​កាន់​សន្និសីទ​បម្រែបម្រួល​អាកាសធាតុ​របស់​អង្គការ​សហ​ប្រជាជាតិ​ឆ្នាំ​២០២១ (2021 United Nations Climate Change Conference) ឬ​ COP26 នៅ​ក្នុង​ថ្ងៃ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters ។

ថ្លែង​នៅ​ក្នុង​សន្ទរកថា​ខាង​លើ​នេះ​ រដ្ឋមន្ត្រី​រូប​នេះ​បាន​បង្ហាញ​​ពី​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​នូវ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ និង​ការ​កើន​ឡើង​នីវ៉ូ​ទឹក​សមុទ្រ​ ដែល​ប៉ះ​ពាល់​មក​កាន់​​ប្រទេស​លោក​។ លើស​ពី​នេះ​លោក​បាន​និយាយ​ពី​សកម្មភាព​ ក៏​ដូច​ជា​វិធានការ​នានា​ ដែល​ប្រទេស​របស់​លោក​បាន​ធ្វើ​ដើម្បី​ទប់ស្កាត់​បញ្ហា​ទាំង​នេះ​។

បើ​យោង​តាម​រូប​ភាព​ដោយ​ប្រភព​ខាង​លើ​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ភ្ញាក់ផ្អើល​ ជា​ពិសេស​គឺ​អ្នក​នៅ​លើ​បណ្ដាញ​សង្គម​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ខ្លាំង​នោះ​គឺ​ លោក​ Simon បាន​ពាក់​ក្រវ៉ាត់ក​ អាវ​ធំ​សមរម្យ​ជា​ធម្មតា​ដើម្បី​ថត​វីដេអូ​ថ្លែង​សន្ទរកថា​ទៅ​កាន់​ប្រជុំ​ COP26 ខាង​លើ​ប៉ុន្តែ​គឺ​ លោក​បាន​ឈរ​ថត​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ផ្ទាល់តែ​ម្ដង​៕

ប្រភព៖sabay

Most Popular

To Top