ព័ត៌មានអន្តរជាតិ

ទីបំផុតរឿង ‘Squid Game’ បានធ្លាក់ចេញពីចំណាត់ថ្នាក់លេខ១ របស់ Netflix បន្ទាប់ពី ៤៧ ថ្ងៃ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpop បានប្រាប់ឲ្យដឹងថា រឿង ‘Squid Game’ បានវាយលុកពិភពលោក ដោយរឿងនេះបានបង្កើតអារម្មណ៍ជុំវិញពិភពលោក ភ្លាមៗបន្ទាប់ពីវាចាក់បញ្ចាំងជាលើកដំបូងនៅលើ Netflix បានជាប់ចំណាត់ថ្នាក់លេខ១នៅលើកំពូល១០របស់ Netflix ទូទាំងពិភពលោក។

រឿង ‘Squid Game’ ដោយមានអតិថិជនទស្សនាចំនួន១១១លាននាក់យ៉ាងឆាប់រហ័សលើសពី ‘Bridgerton’ ត្រូវបានមើលឃើញដោយ ៨២ លានគ្រួសារ ហើយបានក្លាយជាស៊េរី Netflix ពុំទទួលបានជោគជ័យបំផុតនៅឡើយ។ រួមផ្សំជាមួយនឹងសោភ័ណភាពសិល្បៈ និងតួអង្គប្រកបដោយភាពស្វាហាប់ ដំណើររឿងដ៏ទាក់ទាញសម្រាប់តួអង្គ គ្រាដ៏រំភើបដែលធ្វើឲ្យអ្នកទស្សនាមិនចាញ់គ្នា រឿង ‘Squid Game’ បានឡើងដល់កំពូល។

វីរភាពនេះទីបំផុតត្រូវបានទម្លាក់ចំណាត់ថ្នាក់បន្ទាប់ពី៤៧ថ្ងៃព្រោះវាត្រូវបានជំនួសដោយ Riot Games’ ‘Arcane: League of Legends’ វិញ។ អ្នកនិយមលេងអ៊ីនធើណេតកូរ៉េមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងការសម្តែងរបស់កម្មវិធី ហើយថែមទាំងមានការភ្ញាក់ផ្អើលនៅពេលឃើញរឿងកូរ៉េផ្សេងទៀតលើកំពូលទាំង១០ ដូចជា ‘My Name’ និង ‘Hometown Cha-Cha-Cha’ ស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ។

អ្នកនិយមលេងអ៊ីនធើណេតបានបញ្ចេញមតិថា ‘Hometown Cha-Cha-Cha’ គួរឲ្យស្រលាញ់ណាស់ lol” “Arcane ផលិតបានល្អណាស់” “Arcane មានការផ្សាយពាណិជ្ជកម្មច្រើនណាស់សម្រាប់ Arcane ខ្ញុំគ្រាន់តែឃើញវាគ្រប់ទីកន្លែង” វានៅតែអស្ចារ្យបានជាប់ចំណាត់ថ្នាក់លេខ១សម្រាប់រយៈពេល ៤៧ ថ្ងៃ” “Wow ខ្ញុំភ្ញាក់ផ្អើល ‘Hometown Cha-Cha-Cha’ មានចំណាត់ថ្នាក់ខ្ពស់” “ខ្ញុំមានមោទនភាពដែលវាបានឈរនៅកំពូលអស់រយៈពេលជាយូរមកហើយ” ៕ ដោយ៖លី ភីលីព

Most Popular

To Top