តុលាការនៅក្រោមរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះបានផ្ដន្ទាទោសអ្នកកាសែតអាមេរិកម្នាក់ គឺលោក Danny Fenster ដាក់ពន្ធនាគារ១១ឆ្នាំ ដែលនេះជាការ បិទបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យដោះលែងរូបលោក។
Danny Fenster មានអាយុ៣៧ឆ្នាំ ដែលជាអ្នកកាសែតម្នាក់មកពីទស្សនាវដ្ដី Frontier Myanmar ត្រូវបានតុលាការមីយ៉ាន់ម៉ា រកឃើញថាបានប្រព្រឹត្តបទឧក្រិដ្ឋញុះញង់, បំពានច្បាប់អន្តោប្រវេសន៍ និងគាំទ្រ ក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សធ្វើសកម្មភាពខុសច្បាប់។

Fenster ក្លាយជាអ្នកកាសែតលោកខាងលិចដំបូងគេបំផុតដែលត្រូវបានជាប់ពន្ធនាគារនៅក្នុងប្រទេសមីយ៉ាន់ម៉ា នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ប្រភព៖ sabay
