ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និយាយថាសកម្មយោធារុស្សី នឹងបង្កជម្លោះឲ្យកាន់តែធំឡើង

បរទេស៖ មន្ត្រីរដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែន នៅថ្ងៃព្រស្បតិ៍នេះ បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែត ក្នុងស្រុកថាវត្តមាននៃកងកម្លាំងយោធារបស់រុស្សី ដែលកំពុងបន្តកើនឡើងបូករួម ទាំងរថក្រោះនិងប្រព័ន្ធបាញ់មីស៊ីលចំងាយខ្លី ផងនៅក្បែរតំបន់ព្រំដែនប្រទេសទាំងពីរគឺជាកត្តា ដែលនាំឲ្យមានភាពងាយស្រួលកាន់តែខ្លាំង ចំពោះការបង្កជម្លោះរវាងគ្នា។

ប្រភពដដែលបានសរសេរទៀតថា ខណៈដែលមេដឹកនាំយោធារបស់សហរដ្ឋអាមេរិក ហាក់ដូចជានៅមានភាពស្ទាក់ស្ទើរនៅលើយចំពោះការបង្កើនចំនួនទ័ពរបស់រុស្សីនោះមន្ត្រីអ៊ុយក្រែន ត្រូវបាន គេមើលឃើញថាកំពុងបង្កើនសកម្មភាព ដោះស្រាយដោយផ្ទាល់ទៅវិញចំពោះបញ្ហានេះ។

មុននេះរុស្សីក៏ទើបតែបានបញ្ចប់ទៅនៃព្រឹត្តិការណ៍ សមយុទ្ធយោធាទ្រង់ទ្រាយធំជាងមួយ នឹងកងកម្លាំងរបស់ខ្លួនក្បែរតំបន់ព្រំដែនអ៊ុយក្រែន ផងដែរហើយអង្គភាពនិងសព្វាវុធទាំងនោះបែរជាមិន ត្រូវបានដកត្រឡប់ទៅវិញនោះទេ។

នៅក្នុងការឆ្លើយតបទៅនឹងបញ្ហានេះអ្នកនាំពាក្យ របស់ប៉ង់តាហ្គោនកាលពិថ្ងៃរសៀលថ្ងៃពុធ ម្សិលមិញបានត្រឹមពិពណ៍នាថាការបង្កើនចំនួនយោធា របស់រុស្សីក្នុងតំបន់គឺស្ថិតនៅក្នុងទំហំចំនួនទ័ពដែល មិនធម្មតាមួយប៉ុន្តែមិនបានអះអាងទៀតថាអាមេរិកនឹងបន្តធ្វើការត្រួតពិនិត្យបន្ថែមទៀតឬយ៉ាងណានោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top