បរទេស ៖ អង្គការសុខភាពពិភពលោក WHO កាលពីថ្ងៃសុក្រម្សិលមិញនេះបានធ្វើការប្រកាសថាប្លុកអ៊ឺរ៉ុប ទាំងមូលកាលពីសប្តាហ៍មុន
បានទទួលរង នូវការវាយប្រហារយ៉ាងធ្ងន់ធ្ងរ មិនធ្លាប់មានដោយចំនួន អ្នកឆ្លងកូវីដថ្មី មានរហូតទៅដល់ជាង ២លាននាក់ត្រឹមរយៈពេល
មួយសប្តាហ៍ ។
ប្រភពដដែលបានបញ្ជាក់តៀថា ដោយឡែកចំនួនអ្នក ដែលបានបាត់បង់ជីវិតមាន រហូតទៅដល់២៧០០០នាក់ នៅទូទាំងអ៊ឺរ៉ុបគឺច្រើនជាង
ស្ទើរតែពាក់កណ្តាលនៃចំនួនអ្នកស្លាប់ នៅទូទាំងពិភពលោក ក្នុងពេលវេលាដូចគ្នា ។
ប្រធានអង្គការលោក Tedros Adhanom Ghebreyesus បានថ្លែងថាចំនួន នៃការឆ្លងមិនត្រឹមកើនឡើងខ្លាំង នៅក្នុងប្រទេសដែលមានអត្រា
អ្នកចាក់វ៉ាក់សាំងតិច នៅប៉ែកខាងអ៊ឺរ៉ុបខាងកើតនោះទេ សូម្បីតែនៅអ៊ឺរ៉ុបខាងលិច ដែលជាតំបន់មានអត្រាអ្នក ចាក់វ៉ាក់សាំងច្រើនបំផុតផងដែរ។
ក្នុងតំបន់អ៊ឺរ៉ុប ទាំងមូល ដែលមានចំនួន៦១ប្រទេស ប្រទេសចំនួន២៦ មានការកើនឡើងខ្លាំង ដល់ទៅជាង១០ភាគរយ កាលពីមួយសប្តាហ៍ចុង ក្រោយហើយចំនួន កើនឡើងខ្លាំង ជាងគេគឺនៅក្នុងប្រទេសរុស្សី អង់គ្លេសនិងតួកគី៕
ប្រែសម្រួល៖ស៊ុនលី