ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ពន្លឿនដំណើរសាងសងមូលដ្ឋាន ទ័ពជើងទឹកនៅ សមុទ្រ Azov

បរទេស៖ប្រទេសអ៊ុយក្រែនបានប្រកាសនៅថ្ងៃសៅរ៍ម្សិលមិញនេះថា ខ្លួននឹងពន្លឿនដំណើរការសាងសង់មូលដ្ឋានទ័ពជើងទឹកមួយកន្លែង នៅកំពង់ផែនៃទីក្រុង Berdyans រារាំងការប៉ុនប៉ងរបស់ទីក្រុងមូស្គូ ជ្រៀតចូលមកគ្រប់គ្រងសមុទ្រ តាមរយៈតំបន់គ្រីមា ដែលជាឧបសម្ព័ន្ធរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិទើបកាន់តំណែងថ្មីៗរបស់ប្រទេសអ៊ុយក្រែន បានប្រកាសគម្រោងនេះនៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើដំណើរទៅកាន់កំពង់ផែ Berdyans’k បន្ទាប់ពីបណ្ដាប្រទេសលោកខាងលិចធ្វើការព្រមាន ពីចលនាកងទ័ពនិងភាពអាចមានការវាយប្រហាររបស់ប្រទេសរុស្ស៊ី នៅជិតព្រំដែនរបស់ប្រទេសអ៊ុយក្រែន។

ចំណែកប្រទេសរុស្ស៊ីបានច្រានចោលការព្រមាននោះ ដែលលើកឡើងថា ទីក្រុងមូស្គូអាចនឹងកំពុងពិចារណាធ្វើការវាយប្រហារមួយ និងបានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ពីបទមានទង្វើវាយលុកនៅក្នុងដែនសមុទ្រខ្មៅ ជាទីដែលប្រទេសអ៊ុយក្រែននិងសហរដ្ឋអាមេរិក ធ្វើសមយុទ្ធយោធារួមគ្នា កាលពីថ្ងៃសៅរ៍។

លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Olexy Reznikov បានមានប្រសាសន៍ថា វាសំខាន់ខ្លាំងណាស់ សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីធ្វើការពង្រឹងកងទ័ពជើងទឹករបស់ខ្លួន ហើយសេចក្តីណែនាំដែលត្រូវគ្នា នឹងត្រូវបានផ្តល់ឲ្យដើម្បីពន្លឿនដំណើរការសាងសង់មូលដ្ឋានទ័ពជើងទឹក៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top