ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ផ្តល់សញ្ជាតិ ដល់ក្រុមជនបរទេស ដែលមានជំនាញខ្លាំង

បរទេស ៖ ប្រទេសអារ៉ាប៊ីសាអូឌីត នៅសប្តាហ៍នេះ បានប្រកាសនឹងផ្តល់សញ្ជាតិ ទៅឲ្យក្រុមជនបរទេស ដែលមានសមត្ថភាព និងជំនាញខ្ពស់ៗ ដូចជាក្រុមពលរដ្ឋ ដែលមានអាជីព ជាដុកទ័រ ជាបុព្វជិតនិងជាសាស្ត្រាចារ្យ នៅតាមសកល វិទ្យាល័យជាដើម។

យោងតាមការ ចេញផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានរដ្ឋ SPA បានរាយការណ៍ថា សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីព្រះរាជក្រឹត្យ ដែលបានចេញ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ដែលផ្តល់សញ្ជាតិដល់ “អ្នកជំនាញ និងទេពកោសល្យពិសេស” ដែលនឹងរួមចំណែក ដល់ការរីកចម្រើន នៃព្រះរាជាណាចក្រក្រោមផែនការ កំណែទម្រង់ប្រកបមហិច្ឆតា នាពេលអនាគត ។

គួរឲ្យដឹងដែរថា ជាទូទៅក្រុម ជនបរទេស ដែលរស់នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត គឺទាមទារឲ្យមានការដាក់ពាក្យ បន្តវិសាដែលមាន រយៈ២ឬ៣ឆ្នាំ ប៉ុណ្ណោះ ។

សកម្មភាព នេះ ក៏ជាផ្នែកមួយ នៃទស្សនៈវិស័យឆ្នាំ២០៣០ របស់ប្រទេសក្នុងការរៀបចំកំណែទំរង់ ប្រទេសបន្ថែមទៀតក្នុងគោល បំណងបង្កើន ទំហំសេដ្ឋកិច្ចបង្កើន ការងារព្រមជា ពិសេស កាត់បន្ថយការពឹងផ្អែក សេដ្ឋកិច្ចទៅលើធនធាន ប្រេង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top