ព័ត៌មានអន្តរជាតិ

អាមេរិកនិងអ៊ីស្រាអែល បង្កើតក្រុមការងារចម្រុះ ដើម្បីប្រយុទ្ធនឹងកម្មវិធីមេរោគកុំព្យូទ័រ

បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអាទិត្យថា ដំណើរអភិវឌ្ឍន៍បង្កើតកងកម្លាំងការងារចម្រុះ ជាមួយក្រសួងហិរញ្ញវត្ថុរបស់ ប្រទេសអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងការវាយប្រហារ ដោយកម្មវិធីមេរោគកុំព្យួទ័រ និងពង្រឹងសន្តិសុខអ៊ីនធឺណេតអន្តរជាតិ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននិងក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបង្កើតភាពជាដៃគូ ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុសំខាន់ៗ និងពង្រីកសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់នឹងការគម្រាមកំហែងពីកម្មវិធីមេរោគកុំព្យូទ័រ។
តាមសេចក្តីរាយការណ៍ កងកម្លាំងការងារនេះ នឹងធ្វើការងារអភិវឌ្ឍអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចគាំទ្រដល់ការចែករំលែងព័ត៌មានគ្នា ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ដែលរួមមានទាំងនិយតកម្មសន្តិសុខអ៊ីនធឺណេត និងការស៊ើបអង្កេតសម្ងាត់ចំពោះការគម្រាមកំហែង។

អនុស្សរណៈយោគយល់គ្នានោះ ក៏នឹងផ្តល់ឲ្យនូវការបណ្ដុះបណ្ដាលបុគ្គលិក ការចុះកម្មសិក្សា និងសកម្មភាពកសាងសមត្ថភាពនានា ដូចជា ការហាត់សមសន្តិសុខអ៊ីនធឺណេតឆ្លងព្រំដែនជាដើម៕ ប៉ាង កុង

Most Popular

To Top