ព័ត៌មានអន្តរជាតិ

Honda ស្នើឲ្យអ្នកផ្គត់ផ្គង់ ត្រូវសម្រេចឲ្យបាននូវការបំភាយឧស្ម័ន សូន្យសុទ្ធត្រឹមឆ្នាំ ២០៥០

តូក្យូ៖យោងតាមប្រភពការដឹងពីសំណើនេះបាននិយាយថា ក្រុមហ៊ុន Honda Motor Co បានស្នើសុំអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗរបស់ខ្លួនឲ្យសម្រេចបាននូវការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមសូន្យនៅឆ្នាំ ២០៥០ ធ្វើឲ្យក្រុមហ៊ុនផលិតរថយន្តក្លាយជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសជប៉ុនដែលដាក់ចេញនូវផែនការកាត់បន្ថយរយៈពេលវែងសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

ប្រភពបាននិយាយថា ក្រុមហ៊ុន Honda បានស្នើថា ចាប់ផ្តើមពីអ្នកផ្គត់ផ្គង់សារពើពន្ធឆ្នាំ ២០២៥កាត់បន្ថយការបំភាយឧស្ម័ន CO2 ចំនួន៤ ភាគរយជារៀងរាល់ឆ្នាំបើធៀបនឹងសារពើពន្ធឆ្នាំ២០១៩ ។ អ្នកផ្គត់ផ្គង់នីមួយៗនឹងកំណត់គោលដៅមួយដោយអនុលោមតាមទំហំ និងផលិតផលសាជីវកម្មរបស់ខ្លួន ហើយបន្ទាប់មកដាក់ផែនការកាត់បន្ថយឆ្ពោះទៅរកគោលដៅនៃការបំភាយឧស្ម័នសូន្យឆ្នាំ ២០៥០។

ក្រុមហ៊ុន Honda បាននិយាយរួចមកហើយថា ខ្លួននឹងមានគោលដៅសម្រាប់ការបំភាយសូន្យសុទ្ធនៅឆ្នាំ២០៥០នៅក្នុងប្រតិបត្តិការសាជីវកម្មរបស់ខ្លួន រួមទាំងការផលិត និងការលក់ផងដែរ។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនកំពុងពិចារណាផ្តល់ការគាំទ្រដល់អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនដើម្បីសម្រេចបាននូវគោលដៅនោះ ដូចជាការបញ្ជូនវិស្វករទៅកាន់ក្រុមហ៊ុន ខណៈក្រុមហ៊ុនស្នើឲ្យពួកគេនាំយកវិធានការបំបាត់ការសាយភាយទៅមុខឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។

កិច្ចខិតខំប្រឹងប្រែងស្រដៀងគ្នានេះក៏ត្រូវបានស្វែងរកដោយក្រុមហ៊ុនផលិតរថយន្តជប៉ុនផ្សេងទៀត។ក្រុមហ៊ុន Toyota Motor Corp បានស្នើឲ្យអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់របស់ខ្លួនកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅឆ្នាំ២០២១ប្រហែល ៣ ភាគរយធៀបនឹងឆ្នាំមុន។ ក្រុមហ៊ុន Nissan Motor Co. ក៏បានសម្រេចចិត្តអំពាវនាវដល់ដៃគូអាជីវកម្មរបស់ខ្លួនឲ្យកាត់បន្ថយបរិមាណជាក់លាក់នៃការបំភាយឧស្ម័ន CO2 ចាប់ពីឆ្នាំ ២០២២ អាស្រ័យលើទំហំក្រុមហ៊ុន៕ដោយ៖លី ភីលីព

Most Popular

To Top