បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបា នឲ្យដឹងថាប្រទេសកាណាដា បានប្រកាសភាពអាសន្ន នៅក្នុងខេត្តភាគខាងលិច British Columbia បន្ទាប់ពីព្យុះដ៏ខ្លាំងក្លាយមួយ បានកាត់ផ្តាច់ផ្លូវគោកផ្លូវដែកនៅក្នុងតំបន់។

កងកម្លាំងនៃប្រទេសកាណាដាត្រូវបាន បញ្ជូនទៅដល់ទីកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះដល់ពលរដ្ឋរាប់ពាន់នាក់ ដែលកំពុងជាប់គាំងគិតចាប់តាំង តែពីពេលព្យុះបានវាយប្រហារ តាំងតែពីយប់ថ្ងៃអាទិត្យមកម្ល៉េះ។
មន្ត្រីក្នុងស្រុកបានព្រមានបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ថាការសាងសង់ និងជួសជុលឡើងវិញនូវទំហំបំផ្លិចបំផ្លាញ នឹងអាចកើនឡើងទៅដល់ជាង១ពាន់លានដុល្លារកាណាដា ឬប្រមានជា ៧៩០លានដុល្លារអាមេរិក។
គិតមកដល់ពេលនេះស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតដោយសារតែ ខ្យល់ព្យុះដ៏អាក្រក់នេះ ហើយមនុស្ស២នាក់ទៀត បានបាត់ខ្លួននៅឡើយ ហើយជឿជាក់ថា ចំនួនអ្នកបាត់បង់ជីវិតនឹងបន្តកើនឡើងថែមទៀត ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
