បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសជប៉ុនលោក Yoshimasa Hayashi កាលពីព្រឹកថ្ងៃព្រហស្បតិ៍ បានធ្វើការកត់សំគាល់មួយប្រាប់ទៅកាន់ប្រទេសចិនថា បញ្ហាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់ច្រកសមុទ្រនៃកោះតៃវ៉ាន់ គឺជារឿងដ៏សំខាន់បំផុត ហើយជប៉ុនក៏បានបង្ហាញពីក្តីព្រួយបារម្ភខ្លាំង ចំពោះបញ្ហាក្រុងហុងកុង និងតំបន់ស៊ីនជាំងផងដែរ។
ចំណងទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ ជាប្រទេសជិតខាងគ្នានេះ ត្រូវបានគេមើលឃើញថា មានស្ថានភាពមិនស្ថេរភាពឡើយ គិតចាប់តាំងតែពីសម័យសង្គ្រាមលោកទី២ ដ៏ជូរចត់រវាងគ្នា ប៉ុន្តែចាប់តាំងតែពីបានឡើងមកកាន់តំណែង មកលោក Hayashi ធ្លាប់បានបញ្ជាក់ថា ការកសាងទំនាក់ទំនង ដ៏មានស្ថេរភាព និងផលិតភាពជាមួយនឹងចិន គឺជារឿងដែលមិនអាចខ្វះបាននោះទេនៅពេលនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍ដដែលដែលលោក Hayashi បានថ្លែងទៅកាន់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ជាលើកដំបូងលោកក៏បានបញ្ជាក់អំពីបំណងរ បស់លោក្នុងការខិតខំ ប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីឲ្យឆ្ពោះទៅមុខរវាងប្រទេសទាំងពីរ។
លោក Hayashi បានបន្តដែរថាលោកបានសង្ឃឹមថា ជប៉ុននិងចិន គឺអាចប្រព្រឹត្តទៅបាននូវកិច្ចពិភាក្សាសំខាន៉ៗ ជាច្រើនទៀតចំពោះបញ្ហាប្រឈមមុខចំពោះមុខ នាពេលឆាប់ៗនេះ៕ ប្រែសម្រួល៖ស៊ុនលី