ព័ត៌មានអន្តរជាតិ

នាង Seo Ye Ji នឹងចាប់ផ្តើមថតរឿង​ភាគថ្មី ‘Eve’s Scandal’ នៅសប្តាហ៍នេះ

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការ របស់គេហទំព័រ Allkpop បានឲ្យដឹងថា យោងតាមទូរទស្សន៍ tvNបាននិយាយថា រឿងភាគនាពេលខាងមុខ របស់ពួកគេ ‘Eve’s Scandal’ បានចាប់ផ្តើមថតនៅថ្ងៃទី ២០ ខែវិច្ឆិកា ហើយនាង Seo Ye Ji នឹងដើរតួក្នុងរឿងនេះ នឹងចាប់ផ្តើមថតនៅថ្ងៃទី ២៤ ខែវិច្ឆិកា ។

កម្មវិធីនាពេលខាងមុខ គឺជារឿងមនោសញ្ចេតនា ដោយនិយាយអំពីរឿង លែងលះរបស់ Chaebol ចំនួន២ពាន់ពាន់លានវ៉ុន (១,៧ពាន់លានដុល្លារ)។ Seo Ye Ji ដើរតួជា Lee Ra El ដែលកើតពីឪពុកដ៏ប៉ិនប្រសប់ និងម្តាយដ៏ស្រស់ស្អាតរបស់នាង ប៉ុន្តែបន្ទាប់ពីស៊ូទ្រាំនឹងអតីតកាលដ៏អកុសល របស់គ្រួសារនាង នាងបានផ្លាស់ប្តូរទៅជាតួអង្គដែលមានមន្តស្នេហ៍ដ៏សាហាវ។ Lee Sang Yeop, Park Byung Eun, និង Yoo Sun ក៏នឹងសម្តែងផងដែរ ។

ទន្ទឹមនឹងនេះ រឿង ‘Eve’s Scandal’ នឹងចាប់ផ្តើមចាក់ផ្សាយ នៅឆមាសទីមួយនៃឆ្នាំ ២០២២។ នាងSeo Ye Ji ត្រឡប់ពីការបាត់ខ្លួន រយៈពេល៧ខែក្នុងសប្តាហ៍នេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top