បរទេស ៖ ប្រធានាធិបតីហ្វីលីពីន Duterte នៅថ្ងៃចន្ទនេះ បានប្រកាសថ្កោលទោស ចំពោះព្រឹត្តិការណ៍ថ្មីៗនេះ នៅក្នុងតំបន់សមុទ្រចិន ភាគខាងត្បូង ដែលនាវាជាច្រើនគ្រឿង របស់ហ្វីលីពីន ត្រូវបាន រារាំងដោយកងកម្លាំងឆ្មាំសមុទ្រ របស់ប្រទេសចិន ដោយបានហៅថា វាគឺជាសកម្មភាព ធ្វើឲ្យកំសោយខ្លាំង ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរ ។
ថ្លែងបន្តលោកប្រធានាធិបតី Rodrigo Duterte បានបញ្ជាក់ថាហ្វីលីពីន ពិតជាស្អប់ខ្ពើម ចំពោះហេតុការណ៍មួយនេះ ហើយយើងពិតជាព្រួយបារម្ភ ចំពោះការវិវត្តទៅ នៃបញ្ហាតានតឹង បែបនេះនៅក្នុង តំបន់សមុទ្រចិន ខាងត្បុង។
ទោះបីជាយ៉ាងណាក្តី ជាការឆ្លើយតបរដ្ឋាភិបាលប៉េកាំង បានបញ្ជាក់ថា នាវាហ្វីលីពីន ដែលបានធ្វើដំណើរដឹកទំនិញ ទៅកាន់មូលដ្ឋានទ័ពជើងទឹក ប៉ុន្តែមិនបានធ្វើការស្នើសុំ ជាមុនឡើយ។
គួរឲ្យដឹងដែរថា ប្រធានាធិបតីហ្វីលីពីន តែងតែបានព្យាយាម ក្នុងការកែប្រែទំនាក់ទំនង ឲ្យបានកាន់តែប្រសើរឡើង ជាមួយនឹងប្រទេសចិន ប៉ុន្តែមិនសូវបានទទួលលទ្ធផល ឡើយ ហើយអាណត្តិ របស់លោកនឹង ត្រូវផុតកំណត់ នៅក្នុងឆ្នាំ២០២២ ខាងមុខនេះហើយ៕
ប្រែសម្រួល៖ស៊ុនលី