ព័ត៌មានអន្តរជាតិ

Kim Kardashian ៖ ជនសង្ស័យ១២នាក់ ត្រូវកាត់ទោស លើការលួចគ្រឿង អលង្ការ នៅប៉ារីស ១០លានដុល្លារ

ទីក្រុងប៉ារីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានឲ្យដឹងថា មនុស្ស១២នាក់ នឹងទៅកាត់ទោស នៅទីក្រុងប៉ារីស ជុំវិញ ការប្លន់គ្រឿងអលង្ការ មានតម្លៃប្រហែល ១លានដុល្លារ (៧,៤ លានយូរ៉ូ) ពីនាង Kim Kardashian ដែលជាតារាសម្តែង ក្នុងឆ្នាំ២0១៦ ។

តារាទូរទស្សន៍រូបនេះ ត្រូវក្រុមចោរយកកាន់កាំភ្លើង ដាក់នឹងជាប់ក្បាល របស់នាង មុនពេលនាងត្រូវបានចង និងចាក់សោរក្នុងបន្ទប់ទឹក បន្ទាប់ពីក្រុមចោរ ប្រដាប់អាវុធបានបង្ខំពួកគេចូលទៅក្នុងផ្ទះល្វែងដែលនាងកំពុង ជួលនៅទីក្រុងប៉ារីស ក្នុងអំឡុងពេលម៉ូដសប្តាហ៍ ។ មន្ត្រីតុលាការ បារាំងបាននិយាយថា ចៅក្រមបានបញ្ជាឲ្យបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះបន្ទាប់ ពីការស៊ើបអង្កេតរយៈពេល៥ឆ្នាំ ។

ជនសង្ស័យទាំង១២នាក់ ត្រូវប្រឈមមុខនឹងការចោទ ប្រកាន់ពាក់ព័ន្ធនឹងហេតុការណ៍នេះ ។ មិនទាន់មានកាលបរិច្ឆេទសាកល្បងនៅឡើយទេ ចំណែកជនសង្ស័យជាច្រើននាក់ ត្រូវបានដោះលែងពីពន្ធនាគារ ខណៈកំពុងរង់ចាំការកាត់ក្តី ដោយសារតែហេតុផល សុខភាព រួមមាន Yunice Abbas អាយុ ៦៧ ឆ្នាំ ជាបុរសម្នាក់ក្នុងចំណោមបុរស ៥នាក់ត្រូវបានចោទប្រកាន់ពីបទលួចប្លន់ ។

លោក Abbas ជាអ្នករៀបចំផែនការ អំពីការលួចបន្លំ កាលពីឆ្នាំមុន។ Aomar Ait Khedache ដែលជាមេក្លោងដែលត្រូវ បានចោទប្រកាន់ បានសរសេរលិខិតសុំទោស Kardashian ចេញពីបន្ទប់ឃុំឃាំង របស់លោក៕ដោយ៖លី ភីលីព

Most Popular

To Top