បរទេស៖ យោងតាមការចេញផ្សាយដោយកាសែត Military Times បានសរសេរថាទីភ្នាក់ងារស៊ើបការណ៍ ពិសេស
របស់អ៊ុយក្រែនបានរាយការណ៍ អំពីការត្រៀមខ្លួនរបស់រុស្សីក្នុងការវាយប្រហារមកលើអ៊ុយក្រែន នាចុងខែមករាឬដើមខែកុម្ភៈខាងមុខនេះ។
ប្រធានទីភ្នាក់ងារស៊ើបការណ៍ ពិសេសអ៊ុយក្រែនលោក Kyrylo Budanov បានបន្តទៀតថាការវាយប្រហារទាំងនោះអាចធ្វើឡើង តាមរយៈការវាយប្រហារតាម អាកាសការវាយប្រហារដោយកាំភ្លើង ធំជាដើមនៅក្នុងតំបន់ភាគខាងកើតតំបន់ Odessa តំបន់ Mariupul ព្រមទាំងតំបន់ក្បែរទៅនឹងព្រំដែនបេឡារូស។
លោកបន្តដែរថាគិតចាប់តាំងតែដើមឆ្នាំ មកការធ្វើសមយុទ្ធយោធាទាំងទ្រង់ទ្រាយតូចនិងធំ របស់រុស្សីបានធ្វើឡើងនិងមានន័យថាពួកគេ អាចបើកការវាយប្រហារតែម្តងក្នុងពេលណាមួយក៏បាន។
លើសពីនោះលោក Budanov បានពណ៍ថាការវាយប្រហារនេះនឹងមានភាពខ្ទេចខ្ទាំខ្លាំងជាងអ្វីដែលយើងធ្លាប់ឃើញនៅក្នុងជម្លោះគិតចាប់តាំង តែពីឆ្នាំ២០១៤ ដែលអ៊ុយក្រែនបានបាត់បង់ជីវិតយោធាប្រមាណ ជា១៤០០០នាក់មកហើយ៕ ប្រែសម្រួល៖ស៊ុនលី