ព័ត៌មានអន្តរជាតិ

សូម្បីតែសត្វកសិដ្ឋាន នៅប្រទេសចិនក៏មិន អាចជៀសផុតពីការតាមដានដោយ បច្ចេកវិទ្យាចុងក្រោយដែរ 

ចិន៖នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា កសិដ្ឋានចិញ្ចឹមពពែរបស់ប្រទេសចិនកំពុងប្រើប្រាស់មុខងារសម្គាល់មុខ ដើម្បីរកមើលសត្វដែលមានទំនាក់ទំនងគ្នា ហើយបញ្ឈប់ពួកគេឲ្យមានការរួមភេទ។

កសិដ្ឋាន Vert City Farm ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ឥឡូវនេះកំពុងសាកល្បងបច្ចេកវិទ្យាសម្គាល់ផ្ទៃមុខ ដើម្បីបញ្ឈប់ការរួមរ័កក្នុងហ្វូងរបស់វាអាចត្រូវបានកំណត់សម្រាប់ការដាក់ឲ្យដំណើរការពេញលេញនៅឆ្នាំ ២0២២។

បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ប្រើប្រាស់កាមេរ៉ាដើម្បីតាមដានសត្វពពែ ដែលស្ថិតនៅជាមួយគ្នាអាចទាក់ទងគ្នាទៅវិញទៅមក ដោយផ្អែកលើការសរសេរកូដពណ៌។
ប្រសិនបើពពែ២ក្បាលចាប់ផ្តើមព្យាយាមទាក់ទងគ្នាចង់រួមភេទ បច្ចេកវិទ្យានឹងបញ្ជូនបុគ្គលិកនៅកសិដ្ឋានមកធ្វើបច្ចុប្បន្នភាពនៅលើទូរសព្ទរបស់ពួកគេ ដូច្នេះពួកគេអាចបញ្ឈប់វាបាន។ ប្រព័ន្ធនេះនឹងធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពការងារ និងគុណភាពនៃបសុសត្វដោយលុបបំបាត់ពិការភាពពីកំណើតដែលទាក់ទងនឹងការបង្កកំណើត៕

Most Popular

To Top