បេក្ខភាពប្រធានាធិបតី របស់ហ្វីលីពីន និងជាកូនប្រុសរបស់ លោក Ferdinand Marcos បាននិយាយនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា រូបលោកបានធ្វើតេស្ត រកសារធាតុញៀន ប្រភេទ កូកាអុីន។ នេះបើតាមការចុះផ្សាយ របស់សារព័ត៌មាន Channel News Asia នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២១។

ការធ្វើតេស្តរកសារធាតុញៀន ប្រភេទកូកាអុីន ធ្វើឡើងក្រោយពីលោក Rodrigo Duterte បានអះអាងថា មានបេក្ខភាពប្រធានាធិបតី បានលួចប្រើប្រាស់សារធាតុញៀន ដោយនេះជាអំពីខុសច្បាប់មួយ ប៉ុន្តែលោក មិនបានបញ្ចេញឈ្មោះថា ជានរណាម្នាក់នៅឡើយទេ។

លោក Marcos Jr ត្រូវបានគេចាត់ទុកជាបេក្ខភាព ប្រធានាធិបតី ដ៏មានសក្តានុពលមួយរូប ដែលអាចយកឈ្នះ ក្នុងការបោះឆ្នោត នៅពេលខាងមុខ ក្នុងឆ្នាំ២០២២ ដើម្បីជំនួសតំណែង លោក Rodrigo Duterte។ ក្រោយពីបានធ្វើតេស្ត រកសារធាតុញៀនហើយ លទ្ធផលចេញមក បានបង្ហាញថា លោក Marcos Jr មិនបានប្រើប្រាស់ សារធាតុញៀននោះទេ៕ Source: Sabay

