ព័ត៌មានអន្តរជាតិ

ប្រេស៊ីល ថា ក្រុងចំនួន៥៨ សម្រេចលុបចោល ការប្រារព្ធពិធីបុណ្យ Carnival ២០២២ ដោយបារម្ភពីការ ឆ្លងជំងឺកូវីដ-១៩

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ ទីក្រុងចំនួន៥៨ នៅភាគអាគ្នេយ៍នៃរដ្ឋ សៅប៉ូឡូ និង Minas Gerais របស់ប្រទេស ប្រេស៊ីល បានសម្រេចចិត្តលុបចោល ការប្រារព្ធពិធីបុណ្យ Carnival ២០២២ ដោយសារការភ័យខ្លាច នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ។

ពិធីបុណ្យដ៏ល្បីល្បាញ របស់ប្រទេសប្រេស៊ីល ត្រូវបានលុបចោលនៅឆ្នាំ២០២១នេះ ចំពេលរលកទី២នៃការឆ្លង និងការស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសអាមេរិកខាងត្បូង។

យោងតាមរបាយការណ៍ សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ទីក្រុងចំនួន៤នៅ Minas Gerais និង ៥៤ក្នុងទីក្រុង សៅ ប៉ូឡូបានសម្រេចចិត្តលុបចោល ការប្រារព្ធពិធីនៅឆ្នាំនេះផងដែរ រួមមាន Franca, Sorocaba, Suzano, Botucatu, Poa និង Mogi das Cruzes ។

អភិបាលក្រុង Franca Alexandre Ferreira បានប្រាប់ អ្នកយកព័ត៌មានថា “ក្នុងអំឡុងពេលពិធីបុណ្យ Carnival ប្រជាជនមកពីទូទាំងប្រទេស នឹងមកនិងទៅ ។ យើងមិនអាចទទួលយកហានិភ័យទៀតទេ បន្ទាប់ពីអ្វីគ្រប់យ៉ាង ដែលយើងបានរងទុក្ខ ដោយសារជំងឺរាតត្បាត “អភិបាលក្រុង Franca Alexandre Ferreira បានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top