តូក្យូ៖កីឡាករវាយកូនហ្គោលជនជាតិជប៉ុន Ryo Ishikawa ដែលកំពុងជាប់ពិន័យព្យួររយៈពេលមួយខែសម្រាប់ការបំពានច្បាប់ដាក់ឲ្យនៅដាច់ដោយឡែកពីគេដោយសារមេរោគ COVID-19 បន្ទាប់ពីបានមកដល់ផ្ទះពីការធ្វើដំណើរទៅសហរដ្ឋអាមេរិកបានសុំទោសចំពោះអាកប្បកិរិយារបស់លោកនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
កីឡាករ Ishikawa បានសារភាពថា មិនបានព្រងើយកន្តើយនឹងច្បាប់នោះទេ បន្ទាប់ពីកាសែតមួយបានថតលោកលេងកីឡាវាយកូនហ្គោលនៅកន្លែងសាធារណៈ និងរៀបចំពិធីជប់លៀងផឹកស៊ីនៅក្នុងសណ្ឋាគារនៅដាច់ពីគេក្នុងអំឡុងពេល ១៤ ថ្ងៃបន្ទាប់ពីលោកត្រឡប់មកពីរដ្ឋកាលីហ្វ័រញ៉ាកាលពីចុងខែមុន។ លោកបានលាលែងពីតំណែងជាអនុប្រធានសមាគមអ្នកលេងវាយកូនហ្គោលជប៉ុន និងអង្គការទេសចរណ៍កីឡាវាយកូនហ្គោលជប៉ុន ហើយត្រូវបានផ្អាកពីការប្រកួតរហូតដល់ថ្ងៃទី ១៥ ខែធ្នូ។
លោក Ishikawa បាននិយាយនៅក្លិប Kochi Kuroshio Country Club ក្នុងខេត្ត Kochi ថា ខ្ញុំបានបង្កបញ្ហាយ៉ាងច្រើនដល់អ្នកដែលបានលើកទឹកចិត្តខ្ញុំ និងសមាគមកីឡាករ ហើយសម្រាប់រឿងនោះ ខ្ញុំសូមអភ័យទោសពីបាតបេះដូងរបស់ខ្ញុំ ។លោកបានបន្តថាខ្ញុំបានទទួលយកផលវិបាកនៃការបោកប្រាស់របស់ខ្ញុំ ហើយជារៀងរាល់ថ្ងៃខ្ញុំមានអារម្មណ៍សោកស្ដាយ។ ខ្ញុំសង្ឃឹមថាខ្ញុំត្រូវបានគេផ្តល់ឱកាសម្តងទៀតដើម្បីបញ្ជាក់ខ្លួនឯង៕ដោយ៖លី ភីលីព