ព័ត៌មានអន្តរជាតិ

បារាំង​ ចុះកិច្ចព្រមព្រៀង យន្តហោះចម្បាំង ជាមួយក្រូអាត

បរទេស ៖ ប្រទេស បារាំង នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើការចុះហត្ថលេខាលើកុងត្រា យន្តហោះចម្បាំង Dassault Aviation Rafale ដែលធ្លាប់បានប្រកាសពីមុន ជាមួយនឹងប្រទេសក្រូអាត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ។

រដ្ឋមន្ត្រីកងកម្លាំង ប្រដាប់អាវុធបារាំង លោកស្រី Florence Parly បានធ្វើការចុះហត្ថលេខាលើ កិច្ចព្រមព្រៀង ក្នុងវត្តមានសមភាគីក្រូអាត របស់លោកស្រី និងរួមជាមួយប្រធានាធិបតីបារំាង លោក Emmanuel Macron និងនាយករដ្ឋមន្ត្រីក្រូអាត លោក Andrej Plenkovic ។

កាលពីក្នុងខែឧសភា លោក Andrej Plenkovic បានមានប្រសាសន៍ប្រាប់ថា ប្រទេសក្រូអាតនឹងទិញយកយន្តហោះចម្បាំងបារាំង Dassault Rafale ចំនួន១២គ្រឿង ដើម្បីធ្វើទំនើបកម្មកងទ័ពជើងអាកាសរបស់ខ្លួន ក្នុងកិច្ចព្រមព្រៀងមួយដែលមានទំហំទឹកប្រាក់៩៩៩លានអឺរ៉ូ ស្មើនឹង១,១ពាន់លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា ប្រទេសក្រូអាត បានចូលរួមជាមួយអង្គការ សម្ពន្ធមិត្តយោធា ណាតូ នៅក្នុងឆ្នាំ២០០៩ និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៣ ហើយកងទ័ពជើងអាកាស ប្រទេសនេះ មានកងយន្តហោះចម្បាំង ផលិតដោយរុស្ស៊ី MiG-21 ប៉ុន្តែយន្តហោះទាំងនោះហួសសម័យទៅហើយ និងនៅធ្វើប្រតិបត្តិការ ត្រឹមតែពីរបីគ្រឿងប៉ុណ្ណោះ ៕

Most Popular

To Top