ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា កាសែតអង់គ្លេស The Independent បានឲ្យនៅក្នុងរបាយការណ៍ថ្មីៗនេះថា ក្រុមអ្នកស្រាវជ្រាវនៅក្នុងរដ្ឋ Nebraska របស់សហរដ្ឋអាមេរិក បានកំណត់អត្តសញ្ញាណសិស្សចំនួន១០២នាក់ ដែលបានស្លាប់នៅក្នុងសាលាគ្រប់គ្រងដោយរដ្ឋាភិបាលមួយសម្រាប់កុមារជនជាតិដើមអាមេរិកាំង ។
សិស្សដែលភាគច្រើនជាកុមារតូចៗ ត្រូវបានកំណត់ថា ជាអ្នកស្រាវជ្រាវបន្តស្វែងរកទីបញ្ចុះសពដែលប្រើប្រាស់ដោយសាលាឧស្សាហកម្មឥណ្ឌា Genoa របស់សហរដ្ឋអាមេរិកនៅទីក្រុង Genoa ជាមួយនឹងរ៉ាដាជ្រាបចូលដីក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
របាយការណ៍បានឲ្យដឹងថា ចាប់ពីអាយុ៤ឆ្នាំដល់អាយុ២០ឆ្នាំ កុមារជាច្រើនបានស្លាប់ដោយសារជំងឺដូចជា ជំងឺរបេង រលាកសួត និងកញ្ជ្រិល ។
លោក Margaret Jacobs សាស្ត្រាចារ្យប្រវត្តិសាស្រ្តនៅសាកលវិទ្យាល័យ Nebraska-Lincoln និងជាសហនាយកនៃគម្រោងនេះបានលើកឡើងថា ចំនួនអ្នកស្លាប់ពិតប្រាកដនៃសិស្សនៅសាលាគ្រប់គ្រងសហព័ន្ធទំនងជាច្រើនជាង១០២នាក់ដែលត្រូវបានកំណត់រហូតមកដល់ពេលនេះ ។
លោក Jacobs ត្រូវបានដកស្រង់សម្តីដោយអត្ថបទថា “កុមារទាំងនេះបានស្លាប់នៅសាលារៀន ពួកគេមិនមានឱកាសត្រឡប់ទៅផ្ទះវិញទេ” ដោយបន្ថែមថា “កូនចៅសមនឹងដឹងពីអ្វីដែលបានកើតឡើងចំពោះបុព្វបុរសរបស់ពួកគេ” ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា