កូឡាឡាំពួរ៖ ម៉ាឡេស៊ីបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៥៥០១ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដែលនាំឱ្យចំនួនសរុបទូទាំងប្រទេសកើនឡើងដល់ ២,៦១៤,៤៨០ករណី នេះបើយោងតាមក្រសួងសុខាភិបាល។
ទិន្នន័យដែលបានចេញផ្សាយ =នៅលើគេហទំព័រ របស់ក្រសួងសុខាភិបាលម៉ាឡេស៊ី បានបង្ហាញថា ២៥ករណីថ្មីត្រូវបាននាំចូល ដោយ ៥៤៧៦ករណី គឺជាការចម្លងក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពដដែលបានឲ្យដឹងទៀតថា ការស្លាប់ថ្មីមានចំនួន ៤៥នាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅក្នុងប្រទេសមួយនេះ កើនឡើងដល់ ៣០,២៤០នាក់ ។
អ្នកជំងឺប្រហែល ៦៦៦៦៤នាក់ត្រូវបានរំសាយចេញ ពីកន្លែងសម្រាកព្យាបាល បន្ទាប់ពីការជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ សរុបកើនឡើងដល់ ២,៥១៦,៦៩៣នាក់។
ប្រទេសម៉ាឡេស៊ី មានករណីសកម្មចំនួន ៦៧,៥៤៧,៥១៩ករណគ កំពុងត្រូវបានឃុំខ្លួន នៅក្នុងការថែទាំដែលពឹងផ្អែកខ្លាំង ហើយ ២៦៧នាក់ ករណីគឺត្រូវការជំនួយការដកដង្ហើម។
គួរបញ្ជាក់ថា ប្រទេសនេះបានរាយការណ៍ ពីការចាក់វ៉ាក់សាំងចំនួន ១១៣,៧៤១ដូសដែលត្រូវបានគ្រប់គ្រង កាលពីថ្ងៃសុក្រតែមួយថ្ងៃ។ ប្រហែល ៧៨,៨ភាគរយនៃប្រជាជនបានទទួល យ៉ាងហោចណាស់មួយដូស ហើយ ៧៦,៨ភាគរយ ត្រូវបានចាក់វ៉ាក់សាំងពេញលេញ៕ ដោយ ឈូក បូរ៉ា