បរទេស៖រដ្ឋមន្ត្រីការពារជាតិរបស់ទីក្រុងតៃប៉ិ បាននិយាយនៅថ្ងៃចន្ទនេះ បន្ទាប់ពីមានការកើនឡើងក្នុងសកម្មភាពកងកម្លាំងជើងអាកាសចិនថា យោធារបស់ប្រទេសចិន កំពុងតែព្យាយាមធ្វើឲ្យកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់អត់ថយ ដោយធ្វើបេសកកម្មនៅក្បែរៗម្តងហើយម្តងទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កោះតៃវ៉ាន់បានចេញយន្តហោះចម្បាំងយ៉ាងប្រញាប់ប្រញាល់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បន្ទាប់ពីយន្តហោះកងកម្លាំងជើងអាកាសចិនចំនួន២៧គ្រឿង បានហោះចូលជាថ្មីម្តងទៀត ក្នុងតំបន់កំណត់ការពារដែនអាកាសតៃវ៉ាន់។
នៅក្រៅសន្និសីទរដ្ឋសភាមួយ សម្រាប់សមាជិកសភាមួយ នៅពេលត្រូវគេអំពីការឈ្លានពានដ៏ថ្មីបំផុតនោះ រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng បាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “បំណងរបស់ពួកគេ គឺធ្វើឲ្យអន់ថយបន្តិចម្តងៗ សូមប្រាប់អ្នកថា យើងមានកម្លាំងនេះ។ កងកម្លាំងជាតិរបស់យើង បានបង្ហាញថា យើងមានវិធានការតបត នៅពេលអ្នកមានកម្លាំងនេះ”។
គួរបញ្ជាក់ថា ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា បេសកកម្មដ៏ថ្មីបំផុតរបស់ប្រទេសចិន រួមមានទាំងយន្តហោះចម្បាំងចំនួន១៨គ្រឿង រួមជាមួយយន្តហោះទម្លាក់គ្រាប់សមត្ថភាពនុយក្លេអ៊ែ H-6 ចំនួន៥គ្រឿង និងយន្តហោះចាក់សាំងកណ្ដាលអាកាស Y-20 ចំនួន១គ្រឿង៕ប្រែសម្រួល៖ប៉ាង កុង