តូក្យូ ៖ ក្រុមហ៊ុន Nissan Motor Co បាននិយាយថា ខ្លួនកំពុងវិនិយោគទឹកប្រាក់ ចំនួន២ពាន់ពាន់លានយ៉េន (១៧,៦ពាន់លានដុល្លារ) ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍអាគុយ ដែលមាន ថាមពលថោកជាង និងខ្លាំងជាងមុនជំរុញ ការផលិតរថយន្តអគ្គិសនី របស់ខ្លួន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នាយកប្រតិបត្តិ នៃក្រុមហ៊ុនផលិត រថយន្តជប៉ុន លោក Makoto Uchida បាននិយាយថា រថយន្តអគ្គិសនីថ្មី ចំនួន ១៥ គ្រឿងនឹងអាច រកបាននៅឆ្នាំសារពើពន្ធ ២០៣០ ។ Nissan មានបំណងសម្រាប់ ៥០ភាគរយ នៃម៉ូដែលរបស់ក្រុមហ៊ុននេះ ក្រោមអ្វីដែល Uchida ហៅថា “Nissan Ambition 2030” រយៈពេលវែង សម្រាប់ផែនការចំណែកយាន ជំនិះអគ្គិសនី រួមមានរថយន្តកូនកាត់ និងប្រភេទផ្សេងទៀត នៃម៉ូដែលមិនប៉ះពាល់ដល់បរិស្ថាន ក្រៅពីរថយន្តអគ្គិសនី ។
លោក Uchida បានបន្តថា កិច្ចខិតខំប្រឹងប្រែងនេះ ផ្តោតជាសំខាន់លើ រថយន្តអគ្គិសនី ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន និងបំពេញ តម្រូវការផ្សេងៗ របស់អតិថិជន ។ លោកបានបន្ថែមថា Nissan ក៏នឹងកាត់បន្ថយការបំភាយកាបូន នៅរោងចក្ររបស់ខ្លួនផងដែរ ។
ក្រុមហ៊ុនកំពុងតស៊ូក្នុងការដាក់រឿង អាស្រូវរបស់អតីតប្រធានក្រុមហ៊ុន Carlos Ghosn នៅពីក្រោយវា ដោយសារលោក Ghosn បានដឹកនាំក្រុមហ៊ុន Nissan អស់រយៈពេល២ទសវត្សរ៍ បន្ទាប់ពីលោកត្រូវបានបញ្ជូន ទៅកាន់ប្រទេសជប៉ុន ដោយដៃគូសម្ព័ន្ធភាពបារាំង Renault ត្រូវបានចាប់ខ្លួននៅទីក្រុង តូក្យូក្នុងឆ្នាំ២០១៨ពីបទចោទប្រកាន់ប្រព្រឹត្តិខុសផ្នែក ហិរញ្ញវត្ថុផ្សេងៗ ។
លោក Uchida មិនបាននិយាយអំពីរឿង អាស្រូវនោះទេ ប៉ុន្តែបានសំដៅទៅលើ ”កំហុសអតីតកាល” ដែលលោកបានសន្យាថា នឹងមិនត្រូវបានធ្វើឡើងវិញនៅ Nissan ឡើយ ។ រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Nissan ពឹងផ្អែកលើការបង្កើត ASSB ថ្មី ឬអាគុយរដ្ឋរឹងទាំងអស់ វាត្រូវបានចាត់ថ្នាក់ថា ជារបកគំហើញសម្រាប់តម្លៃថោកជាង និងបង្កើតថាមពលច្រើនជាងអាគុយ កំពុងប្រើប្រាស់ឥឡូវនេះ៕ដោយ៖លី ភីលីព