ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន​ Honda ងាកមកប្រើប្រាស់ បច្ចេកវិទ្យា AI ដើម្បីធ្វើឲ្យផ្លូវមាន សុវត្ថិភាពជាងមុន

តូក្យូ ៖ ក្រុមហ៊ុន Honda Motor Co កំពុងបញ្ចូលបញ្ញាសិប្បនិម្មិត ទៅក្នុងយានជនិះរបស់ខ្លួន ដើម្បីព្រមានអ្នកបើកបរ អំពីគ្រោះថ្នាក់ ចរាចរណ៍ជាយថាហេតុ និងជួយពួកគេឲ្យជៀសផុត ពីគ្រោះ ថ្នាក់បង្កឡើង ដោយកំហុសរបស់មនុស្ស ដោយសារក្រុមហ៊ុន ផលិតរថយន្ត និងម៉ូតូរបស់ជប៉ុន មានគោលបំណងសម្រេច បានគោលដៅគ្មានអ្នក លើដងផ្លូវស្ថិត កម្រិតសូន្យនៅឆ្នាំ ២០៥០ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

បច្ចេកវិទ្យាជំនួយអ្នកបើកបរ ដែលដើរដោយថាមពល AI របស់ក្រុមហ៊ុន Honda បានបង្ហាញផ្លូវការហើយ ដោយក្រុមហ៊ុនផលិត រថយន្តបាននិយាយថា ជារថយន្តដំបូងគេក្នុងពិភពលោក ត្រួតពិនិត្យចលនា និងសុខភាពរបស់អ្នកបើកបរ ដោយប្រើកាមេរ៉ាត្រួតពិនិត្យ និងឧបករណ៍ ចាប់សញ្ញា ។
ក្រុមហ៊ុនផលិតរថយន្តជប៉ុន លេខ២ តាមបរិមាណ បានបន្តថា ខ្លួនគ្រោងនឹងដាក់បច្ចេកវិទ្យា រួមទាំងមុខងារព្រមាន ពីហានិភ័យដោយការរឹតបន្តឹង ខ្សែក្រវ៉ាត់សុវត្ថិភាព របស់អ្នកបើកបរ ឬបញ្ចេញការព្រមានអាចស្តាប់បានទៅក្នុង រថយន្តរបស់ខ្លួន នៅពាក់កណ្តាល ឆ្នាំ២២០ នេះ ។

ក្រុមហ៊ុនផលិត រថយន្តរបស់ប្រទេសជប៉ុន កំពុងបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យា សុវត្ថិភាពរបស់ពួកគេ ដូចជាប្រព័ន្ធហ្រ្វាំង ស្វ័យប្រវត្ត នៅគ្រាចំនួនប្រជាជន របស់ប្រទេស នេះ កាន់តែចាស់ទៅៗ ។ ឧស្សាហកម្មរថយន្តក៏បានឃើញ ការប្រកួតប្រជែងកើនឡើង ក្នុងការអភិវឌ្ឍរថយន្ត ដែលភ្ជាប់អ៊ីនធើណេត។ ប្រព័ន្ធរឹត បន្តឹងខ្សែក្រវ៉ាត់ សុវត្ថិភាព ដោយស្វ័យប្រវត្តិនឹងព្រមាន អ្នកបើកបរចំពោះអ្នកថ្មើរ ជើងដែលមានហានិភ័យ នៅពីមុខរថយន្ត ។

Honda បាននិយាយថា នៅក្នុងស្ថានភាពមួយ ផ្សេងទៀត ប្រសិនបើអ្នកបើកបរព្យាយាម ប្តូរគន្លងផ្លូវ នៅពេលរថយន្តផ្សេងទៀត កំពុងខិតមកជិត ពីខាងក្រោយ ពួកគេនឹងបង្ហាញ ការជូនដំណឹងជាសំឡេង 3D ចេញពីឧបករណ៍ បំពងសំឡេងក្នុងរថយន្ត ។ មុខងារសុវត្ថិភាពផ្សេងទៀតរួម មានកៅអីដែលញ័រ ដើម្បីការពារ អ្នកបើកបរ ពីការងងុយដេក និងផ្តល់ជំនួយចង្កូត ក្នុងការឆ្លើយតបទៅនឹង ការបើកបរខុសប្រក្រតី អាចនៅក្នុងចំណោម អ្នកបើកបរ មានវ័យចំណាស់ ៕ដោយ៖លី ភីលីព

Most Popular

To Top