ព័ត៌មានអន្តរជាតិ

គណិតវិទូសាទរ ចំពោះរបកគំហើញ ក្នុងការប្រើប្រាស់ AI ដើម្បីណែនាំទ្រឹស្តីបទថ្មី

អាមេរិក ៖ អ្នកវិទ្យាសាស្ត្រជាលើកដំបូង បានប្រើបញ្ញាសិប្បនិម្មិត ដើម្បីណែនាំ និងបញ្ជាក់ទ្រឹស្តី បទគណិតវិទ្យាថ្មី ដោយការងារ របស់ពួកគេបានពិនិត្យ មើលទ្រឹស្ដីចំណង និងទ្រឹស្ដីតំណាងតំបន់ នៃគណិតវិទ្យាសុទ្ធ ដែលជាធម្មតាពឹងផ្អែក លើវិចារណញាណ របស់មនុស្សសម្រាប់របកគំហើញ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

របកគំហើញដ៏មានសក្តានុពល បានកើតឡើង នៃការសហការរវាងគណិតវិទូ ដែលមានឯកទេសខាងគណិតវិទ្យា សុទ្ធនៅសាកលវិទ្យាល័យ Oxford និង Sydney រួមជាមួយ DeepMind ដែលជាកម្មសិទ្ធិរបស់ Google ។ DeepMind ម្តងហើយម្តងទៀត អាចបំបែកបញ្ហា ដែលទាមទារការវិភាគ បរិមាណដ៏ធំសម្បើមនៃទិន្នន័យ និងការគណនា ដូចជាការរៀនពីរបៀបលេង ហ្គេមកុំព្យូទ័រ ឲ្យបានល្អជាងមនុស្ស ឬស្វែងរកពីរបៀប ដែលប្រូតេអ៊ីនអាចបត់បាន ។

គណិតវិទូនៅសាកលវិទ្យាល័យ Oxford បានប្រើ AI ដើម្បីស្វែងរកការតភ្ជាប់ដ៏គួរឲ្យភ្ញាក់ផ្អើលមួយរវាងលេខពិជគណិត និងធរណីមាត្រ ដោយបង្កើតទ្រឹស្តីបទថ្មីទាំងស្រុង នៅក្នុងវិស័យនេះ ។ លោក សាស្ត្រាចារ្យ Andras Juhasz មកពីវិទ្យាស្ថានគណិតវិទ្យារបស់ Oxford បាននិយាយថា អ្នកគណិតវិទូសុទ្ធធ្វើការដោយបង្កើត ការស្មាន និងបង្ហាញការសន្និដ្ឋានទាំងនេះ ដែលនាំឲ្យទ្រឹស្តីបទ ៕ ដោយ៖លី ភីលីព

Most Popular

To Top