ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រចិន ៖ សំណល់អាចម៍ផ្កាយ នៅលើព្រះច័ន្ទ អាចបង្ហាញទឹក

ចិន ៖ យោងតាមក្រុមស្រាវជ្រាវ ដែលដឹកនាំ ដោយលោក Liu Yang បាន និយាយថា អ្នកវិទ្យាសាស្ត្រចិន បានរកឃើញសំណល់ នៃអាចម៍ផ្កាយ នៅផ្នែកឆ្ងាយ នៃភពព្រះច័ន្ទ ដែលអាចបង្ហាញពីប្រភពទឹក ដ៏សំខាន់ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

ក្រុមអ្នកស្រាវជ្រាវ នៅមន្ទីរពិសោធន៍ State Key នៃអាកាសធាតុ អវកាស ដែលដំណើរការ ដោយមជ្ឈមណ្ឌលវិទ្យាសាស្ត្រ អវកាសជាតិ នៃបណ្ឌិត្យសភា វិទ្យាសាស្ត្រចិន បាននិយាយថា ថ្មីៗនេះវាបានកំណត់ អត្តសញ្ញាណវត្ថុធាតុកញ្ចក់ មួយចំនួននៅខាងក្នុង រណ្ដៅមានកម្ពស់២ម៉ែត្រ នៅប៉ូលខាងត្បូង-Aitken ។ អាងនៅផ្នែកឆ្ងាយ នៃ ព្រះច័ន្ទជាសំណល់ នៃបំណែកនៃ Carbonaceous chondrite មិនត្រូវបានចំហាយទាំងស្រុង នៅពេលវាប៉ះលើផ្ទៃព្រះច័ន្ទ ។

យោងតាមក្រុមស្រាវជ្រាវដែលដឹកនាំដោយលោក Liu Yang បាន និយាយថា Carbonaceous chondrites គឺជាអាចម៍ផ្កាយ ដែលមានដើមកំណើតនៅខ្សែ ក្រវាត់អាចម៍ផ្កាយ នៅជិតភពព្រហស្បតិ៍ ហើយត្រូវបានគេជឿថា ជាវត្ថុចំណាស់ជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ។ អត្ថិភាពរបស់ពួកគេនៅលើព្រះច័ន្ទអាចដើរ តួជាប្រភពទឹក នៅលើលំហរគ្មានទឹក ។ វាបានចេញផ្សាយការ រកឃើញលើ Nature Astronomy ចេញផ្សាយខែវិច្ឆិកា ដោយពន្យល់ថា ទោះបី ជាបំណែក Carbonaceous chondrites ត្រូវបានរកឃើញ នៅក្នុងសំណាក ដែលត្រឡប់ដោយបេសកកម្មអាប៉ូឡូ របស់សហរដ្ឋអាមេរិក ក៏ ដោយ គ្មានសំណល់ Carbonaceous chondrites ត្រូវបានគេសង្កេត ឃើញដោយផ្ទាល់លើផ្ទៃព្រះច័ន្ទ ដោយការរុករកពីចម្ងាយនោះទេ ។

ផលប៉ះពាល់ត្រូវបានគេជឿថា ជាអ្នករួមចំណែក ដ៏សំខាន់នៃទឹក និងទឹកកក នៅលើព្រះច័ន្ទ បើប្រៀបធៀបទៅ នឹងប្រភេទផ្សេងទៀត នៃរូបកាយ សេឡេស្ទាលតូច ៗ អាចម៍ផ្កាយ Carbonaceous មានបរិមាណទឹកខ្ពស់ ជាង មានន័យថា ទឹកផ្ទុកដោយអាចម៍ផ្កាយ បែបនេះទំនងជាអាច រស់រានមានជីវិត ពីការបំភាយ ចំហាយទឹក ហើយនៅតែមាន នៅលើព្រះច័ន្ទ៕ ដោយ៖លី ភីលីព

Most Popular

To Top