ម៉ូស្គូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២២១ថា ទីភ្នាក់ងារ សារព័ត៌មាន Interfax បានរាយការណ៍ នៅថ្ងៃសុក្រនេះ ដោយដកស្រង់សម្តីរបស់ទីភ្នាក់ងារ អវកាសរុស្ស៊ី Roscosmos ថា ប្រធានអង្គការ NASA លោក Bill Nelson នឹងធ្វើទស្សនកិច្ច នៅប្រទេសរុស្ស៊ី ក្នុងពាក់កណ្តាលឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីកិច្ច សហប្រតិបត្តិការបន្ថែមទៀតលើស្ថានីយអវកាសអន្តរជាតិ ហៅកាត់ថា (ISS) ។
មន្ត្រីអាមេរិក បានលើកឡើងកាលពីខែមុនថា ការសាកល្បងកាំជ្រួចប្រឆាំង ផ្កាយរណប ដែលធ្វើឡើងដោយរុស្ស៊ី បានបង្កើតកន្លែងកម្ទេចកម្ទី នៅក្នុងគន្លងផែនដីទាប ដែលបង្កគ្រោះថ្នាក់ ដល់ស្ថានីយ៍ ISS ហើយនឹងបង្កគ្រោះថ្នាក់ដល់សកម្មភាព អវកាសជាច្រើនឆ្នាំ ។
ទីភ្នាក់ងារ Roscosmos នៅព្រឹកថ្ងៃសុក្រនេះ បានឲ្យដឹងថា ISS បានធ្វើសមយុទ្ធមួយ ដើម្បីបង្វែរចេញ ជាបណ្តោះអាសន្ន ពីបំណែកនៃយានបាញ់ បង្ហោះរបស់សហរដ្ឋអាមេរិក ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា