បរទេស៖ សាធារណរដ្ឋប្រជាមានិតចិន (PRC) បានបង្កើតសមត្ថភាព មីស៊ីលយ៉ាងទូលំទូលាយ រួមទាំង អាវុធផ្លោង និងអាវុធ ដែលមានល្បឿនលឿន ជាងសំឡេង ប៉ុន្តែរក្សាបានត្រឹមតែរក្សាទុក នៅឃ្លាំងអាវុធ នុយក្លេអ៊ែរ តូចបំផុត ក៏ដូចជាគោលនយោបាយ មិនប្រើលើកដំបូង ។ សហរដ្ឋអាមេរិក ដែលដើរយឺត ជាងទីក្រុងប៉េកាំង និង ក្រុងម៉ូស្គូ លើការប្រើសំឡេងខ្លាំង ជាងសំឡេង បានអះអាងថា ការជឿនលឿន របស់ពួកគេ គឺជាការគំរាមកំហែង ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ថ្លែងនៅឯមូលដ្ឋានទ័ពអាកាស អាមេរិក ដែលមានចម្ងាយ 250 ម៉ាយពីទឹកដីចិន កាលពីថ្ងៃពុធ រដ្ឋមន្ត្រី ការពារជាតិ អាមេរិក លោក Lloyd Austin បានរិះគន់ការជំរុញ របស់ប្រទេសចិន ក្នុងការអភិវឌ្ឍ អាវុធល្បឿនលឿន ជាងសំឡេងថ្មី ដោយអះអាងថា ពួកគេកំពុងបង្កើនភាព តានតឹងនៅក្នុងតំបន់។

លោក Austin បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃពុធជាមួយសមភាគីកូរ៉េខាងត្បូង លោក Suh Wook នៅមូលដ្ឋានទ័ពអាកាស Osan ថា «យើងមានការព្រួយបារម្ភអំពីសមត្ថភាពយោធា ដែលកងទ័ពចិនបន្តអនុវត្ត ហើយការស្វែងរកសមត្ថភាព ទាំងនោះបង្កើនភាពតានតឹង នៅក្នុងតំបន់ ហើយយើងដឹងថា ប្រទេសចិនបានធ្វើតេស្តអាវុធ ល្បឿនលឿនជាងសំឡេង កាលពីថ្ងៃទី 27 ខែកក្កដា»៕
ប្រែសម្រួលៈ ណៃ តុលា
