ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ ហៅកាត់(BNPB) បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់ និង៩៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីភ្នំភ្លើង Semeru នៅកោះជ្វាភាគខាងកើតប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើង ។ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ។
លោក Abdul Muhari អ្នកនាំពាក្យរបស់ BNPB បានលើកឡើងថា “សាកសព២នាក់ ត្រូវបានគេកំណត់អត្តសញ្ញាណ ខណៈដែលអ្នកផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការស្រាវជ្រាវនៅឡើយ” ។
អ្នករងរបួសទាំងអស់ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ២នាក់កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពក្បែរនោះ ។
ទន្ទឹមនឹងនេះដែរ មនុស្សចំនួន៩០២នាក់ត្រូវបានជម្លៀស ទៅកាន់សាលាភូមិ អគារសិក្សា និងទីកន្លែងគោរពបូជា ។
ផេះរបស់ភ្នំភ្លើងបានប៉ើងកប់ផ្ទះ ផ្លូវ និងស្ពានមួយចំនួន ។
មន្ត្រីកំពុងជីកយកផេះដែលគ្របលើផ្លូវដោយប្រើឧបករណ៍ធុនធ្ងន់ ខណៈកំពុងជម្លៀស និងស្វែងរកអ្នកបាត់ខ្លួន៕
ភ្នំភ្លើងកម្ពស់៣.៦៧៦ម៉ែត្រ បានផ្ទុះកាលពីថ្ងៃសៅរ៍នៅម៉ោង៣និង១០នាទីរសៀល ។ ម៉ោងនៅទីក្រុងហ្សាការតា ៕



