បរទេស៖ទីភ្នាក់ងារស៊ើបការណ៍ពិសេសអាមេរិក នៅសប្តាហ៍នេះបានធ្វើការព្រមានអំពីលទ្ធភាព ក្នុងការលុកលុយរបស់រុស្សីទៅកាន់ប្រទេសអ៊ុយក្រែនខណៈដែលរបាយការណ៍ បានព្យាករណ៍ថាយោធារុស្សីនឹងអាច កើនឡើងទៅដល់១៧,៥ម៉ឺននាក់ ត្រឹមខែមករាខាងមុខនេះ។
ប្រភពដដែលបានសរសេរទៀតថាផែនការវាយប្រហារ របស់រុស្សីអាចមានទាំងការពង្រាយកងវិរៈសេនាតូច សរុបជាង១០០ក្រុមដែលជាកងកម្លាំងយុទ្ធសាស្ត្រសុទ្ធនិងមានចំនួនសរុបជាង១៧ម៉ឺននាក់ ព្រមជាមួយនឹងសព្វាវុធកាំភ្លើងធំនិងឧបករណ៍ យោធាផ្សេងទៀតផង។
ទោះបីជាបច្ចុប្បន្ននេះយោធារបស់រុស្សីដែលនៅទល់មុខ ជាមួយនឹងអ៊ុយក្រែនមានចំនួនត្រឹមតែ ៧០០០នាក់ហើយព្រមទាំងខ្វះខាតសព្វាវុធដើម្បីប្រតិបត្តិកាវាយលុយក្តីប៉ុន្តែជឿជាក់ថា ការគាំទ្រដោយកងកម្លាំងបម្រុងនឹងអាច ធ្វើឡើងបានយ៉ាងឆាប់រហ័ស។
អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាជាតិសន្តិសុខអាមេរិក ក៏បានបញ្ជាក់ដែរថាខ្លួនធ្លាប់ បានផ្ញើសារទៅកាន់រដ្ឋាភិបាលរបស់ប្រទេសរុស្សីរួចមកហើយថាអាមេរិកនឹងមិនចង់ឃើញនូវការប៉ះទង្គិចគ្នានោះឡើយហើយសំណូមពរ ឲ្យជ្រើសយកការងារការទូតនិងការកាត់បន្ថយ ភាពតានតឹងជំនួសវិញ៕
ប្រែសម្រួល៖ស៊ុនលី