បរទេស៖កងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូនេស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍នេះថា ប្រទេសរុស្ស៊ីនិងសមាគមប្រជាជាតិអាស៊ីអាគេ្នយ៍ នាពេលថ្មីៗនេះ ទើបបានបញ្ចប់សហសមយុទ្ធទ័ពជើងទឹកដំបូងរបស់ខ្លួន ស្របពេលតំបន់ប្រឈមមុខនឹងភាពតានតឹងកើនឡើងជាមួយចិន។
សមយុទ្ធរយៈពេល៣ថ្ងៃ នៅក្បែរតំបន់ឆ្នេរនៃកោះស៊ូម៉ាត្រា ប្រទេសម៉ាឡេស៊ីនេះ មានគោលដៅបង្កើនអន្តរប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាននិងកងទ័ពជើងទឹករុស្ស៊ី ក្នុងតំបន់ដែនសមុទ្រយុទ្ធសាស្ត្រ និងធ្វើឡើងស្របពេលមានភាពតានតឹងកើនឡើង រវាងមហាអំណាចធំៗនៅក្នុងដែនសមុទ្រចិនខាងត្បូង។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា កងទ័ពជើងទឹកបាននិយាយដូច្នេះថា “សមយុទ្ធមានឥទ្ធិពលយុទ្ធសាស្ត្រ ព្រោះតែវាត្រូវបានរៀបចំឡើង ដើម្បីបណ្ដុះមិត្តភាពរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ី ប្រទេសអាស៊ាន និងប្រទេសរុស្ស៊ី”។
គួរបញ្ជាក់ថា សមយុទ្ធមានពីរដំណាក់កាលនេះ គឺមានការចូលរួមដោយនាវាចម្បាំង៨គ្រឿង និងយន្តហោះចំនួន៤គ្រឿង មកពីប្រទេសរុស្ស៊ី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ប្រទេសថៃ វៀតណាម សិង្ហបុរីនិងប្រទេសប៊្រុយណេ៕ប្រែសម្រួល៖ប៉ាង កុង