ព័ត៌មានអន្តរជាតិ

កាន់តែកៀកហើយ ! ថៃប្រកាសរកឃើញ វិជ្ជមានកូវីដ១៩ ជាង៣ពាន់នាក់ ស្របពេលអូមីក្រុង ក៏ចូលមកដល់

ប្រទេសថៃ បន្តប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុប ចំនួន “៣,៥២៥” នាក់ និងស្លាប់ ចំនួន៣១នាក់ បន្ថែមទៀត នៅក្នុងថ្ងៃទី ៧ ខែធ្នូ​ ឆ្នាំ២០២១។ នេះបើយោងទៅតាមការ ចេញផ្សាយដោយទីភ្ញាក់ងារ សារពត៌មាន Thai PBS News ។

រហូតមកដល់ពេលនេះប្រទេសថៃ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប រហូតទៅដល់២,១១៩,៩០៣នាក់ ជាសះស្បើយពីជំងឺមាន ចំនួន ២,០០៣,៩៤៨នាក់ កំពុងសម្រាកព្យាបាល ជំងឺ មានចំនួន ៦៦,៣៥៥នាក់ ខណ:ដែលអ្នក ដែលបានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ មានរហូតទៅដល់២០,៩៩៩នាក់ ឯណោះ។

គួរបញ្ជាក់ផងដែរថា កាលពីពេលម្សិលមិញប្រទេសថៃ ក៏បានប្រកាសអំពីការ​ រកឃើញករណីដំបូង នៃការឆ្លងវីរុសកូវីដ១៩ ដ៏កាចសាហាវបំប្លែងថ្មី ប្រភេទ អូមីក្រុងនៅក្នុងប្រទេសរបស់ខ្លួនជាលើកដំបូងទៅលើបុរសជនជាតិថៃ សញ្ជាតិអាមេរិកាំង ដោយបុរសរូបនេះ បានធ្វើដំណើរមកពីប្រទេសអេស៉្បាញ និងបានធ្វើចត្តាឡីស័ក កាលពី៣០ខែវិច្ឆិកា ពីពេលកន្លងទៅ ដែលត្រូវគេបានធ្វើ់តេស្តហើយជឿថា ភាគរយនៃការឆ្លងជំងឺ កូវីដ១៩ប្រភេទ អូមីក្រុងមានរហូតទៅដល់៩៩,៩២% ហើយលទ្ធផលពិនិត្យចុង ក្រោយនេះម្តងទៀត ក៏ត្រូវបានរកឃើញថា វិជ្ជមានកូវីដ១៩ប្រភេទ អូមីក្រុងដ៏កាចសាហាវនេះតែម្តង ៕

Most Popular

To Top