ព័ត៌មានអន្តរជាតិ

ជនជាតិរ៉ូហ៊ីងយ៉ា ប្តឹង Facebook ទាមទារសំណងចំនួន ១៥០ ពាន់លានដុល្លារ ជុំវិញការនិយាយស្អប់ មីយ៉ាន់ម៉ា

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រBBCបានប្រាប់ឲ្យដឹងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់សិបនាក់នៅក្នុងចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានប្តឹងក្រុមហ៊ុនបណ្តាញសង្គមយក្សអាមេរិក Facebook ដោយចោទប្រកាន់ប្រព័ន្ធផ្សព្វផ្សាយសង្គមយក្សថា បានធ្វើឲ្យមានការនិយាយស្អប់ខ្ពើមប្រឆាំងនឹងពួកគេរីករាលដាល។

ពួកគេកំពុងទាមទារសំណងផ្លូវចិត្តច្រើនជាង១៥០ ពាន់លានដុល្លារដោយអះអាងថា វេទិការបស់ Facebook បានផ្សព្វផ្សាយអំពើហិង្សាលើជនជាតិភាគតិចដែលត្រូវបានគេធ្វើទុក្ខបុកម្នេញ។ ជនមូស្លីមរ៉ូហ៊ីងយ៉ាប្រមាណ ១០,០០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការបង្រ្កាបដោយយោធានៅប្រទេសមីយ៉ាន់ម៉ាភាគច្រើនកាន់សាសនាព្រះពុទ្ធក្នុងឆ្នាំ២០១៧។

Facebook ដែលឥឡូវហៅថា Meta មិនបានឆ្លើយតបភ្លាមៗចំពោះការចោទប្រកាន់នោះទេ។ ក្រុមហ៊ុននេះត្រូវបានគេចោទប្រកាន់ថា បានអនុញ្ញាតឲ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិតគួរឲ្យស្អប់ខ្ពើម និងគ្រោះថ្នាក់បន្តជាច្រើនឆ្នាំ។នៅចក្រភពអង់គ្លេស ក្រុមហ៊ុនច្បាប់របស់អង់គ្លេសតំណាងឲ្យជនភៀសខ្លួនមួយចំនួនបានសរសេរសំបុត្រទៅ Facebook ដែលឃើញដោយ BBC ដោយចោទប្រកាន់រួមមានក្បួនដោះស្រាយរបស់ Facebook បង្កើនការនិយាយស្អប់ប្រឆាំងប្រជាជនរ៉ូហ៊ីងយ៉ា។

ក្រុមហ៊ុនបរាជ័យក្នុងការវិនិយោគលើអ្នកសម្របសម្រួល និងអ្នកត្រួតពិនិត្យការពិតដែលបានដឹងពីស្ថានភាពនយោបាយនៅប្រទេសមីយ៉ាន់ម៉ា ហើយក្រុមហ៊ុនបានបរាជ័យក្នុងការលុបចោលការបង្ហោះ ឬលុបគណនីដែលញុះញង់ឲ្យមានអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ា និងបរាជ័យក្នុងការចាត់វិធានការសមស្រប និងទាន់ពេលវេលាទោះបីជាមានការព្រមានពីសប្បុរសជន និងប្រព័ន្ធផ្សព្វផ្សាយក៏ដោយ៕ដោយ៖លី ភីលីព

Most Popular

To Top