នារីជនជាតិអ៊ីស្រាអែល ឈ្មោះ Orin Julie អាយុ ២៦ឆ្នាំ រៀបរាល់ទុក្ខសោក កាលពីអតីតកាល ដែលត្រូវគេចាប់រំលោភ បានសម្រេច២ដង ។ នារីរូបស្រស់ បានប្រាប់ឲ្យដឹងថា នាងត្រូវបានគេចាប់រំលោភ បានសម្រច២ដង នៅពេលនាងមានអាយុ ៨ឆ្នាំ និង អាយុ១៥ឆ្នាំត្រូវគេចាប់រំលោភម្តងទៀត។

បន្ទាប់ពីត្រូវគេចាប់រំលោភ នាងមិនបានប្រាប់គ្រួសារ និងមិត្តភក្តិឲ្យដឹងពីរឿងនេះទេ ដោយទ្រាំលាក់ទុកសម្ងំឈឺចាប់ម្នាក់ឯង ។ នារីរួបនេះបន្តទៀតថា នាងចាប់ផ្តើមមានអារម្មណ៍ ចង់ប្រើប្រាស់កាំភ្លើង ក្រោយពេលរឿងអកុសលនោះកើតលើរូបនាង ។ ដោយដាក់សន្យា ជាមួយខ្លួនឯងថា ត្រូវតែមានសមត្ថភាពការពារ ខ្លួនឯងឲ្យខានតែបាន។

បច្ចុប្បន្ននាងសម្រេច បំណងប្រាថ្នាហើយ ដោយកំពុងបម្រើការងារ នៅក្នុងកងកម្លាំងសន្តិសុខជាតិអ៊ីស្រាអែល ហើយមានងារថាជារាជនីកាំភ្លើង (Queen of Gun) ថែមទៀតផង ។ នាង Orin Julie ជម្រុញឲ្យស្រ្តីទាំងអស់ នៅក្នុងប្រទេសអ៊ីស្រាអែល ដាក់សំណើរទៅដល់រដ្ឋាភិបាល ផ្តល់សិទ្ធិឲ្យពួកគេអាច ប្រើប្រាស់កាំភ្លើង ដើម្បីទុកការពារខ្លួន នៅពេលមានរឿង អាសន្នណាមួយកើតឡើង ៕












