ព័ត៌មានអន្តរជាតិ

ជប៉ុន ធ្វើសមយុទ្ធយោធាលើកោះ Hokkaido ដើម្បីទប់ទល់​នឹងការគម្រាមកំហែង របស់រុស្ស៊ី និងចិន

បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃនេះ បានឲ្យដឹងថា ប្រទេសជប៉ុន កាលពីថ្ងៃអង្គារម្សិលមិញ បានបើកដំណើរការសមយុទ្ធយោធា រដូវរងាមួយនៅលើដែនកោះ Hokkaido របស់ខ្លួន ដោយមានការចូលរួមពីសំណាក់ រថក្រោះនិងកងកម្លាំងយោធា ជាច្រើនផងដែរ។

ប្រភពដដែលបានឲ្យដឹងទៀតថា ការបង្ហាញកម្លាំងយោធារបស់រដ្ឋាភិបាល ទីក្រុងតូក្យូ នៅពេលនេះគឺធ្វើឡើង នៅចំពេលដែលកំពុងមានការកើនឡើង នៃកំដៅនិងហនិភ័យ ដែលបង្កឡើងដោយមហាអំណាចរុស្ស៊ី និងចិន ជាមួយនឹង ដែនកោះមួយចំនួនរបស់ខ្លួន។

សមយុទ្ធយោធាមានទាំងការបើករថក្រោះ បាញ់គ្រាប់ពិតនិងកាំភ្លើងស្វ័យប្រវត្តិមីស៊ីល ព្រមទាំងការបើករថយន្តយោធាជាច្រើន និងយោធាជាច្រើនរយនាក់ ដោយមានកទាំងការ គ្រវីទង់ជាតិ របស់ជប៉ុនផងដែរ។

គួរឲ្យដឹងដែរថាសមយុទ្ធយោធានេះ នឹងបន្តប្រតិបត្តិការរបស់ខ្លួន រហូតទៅដល់ថ្ងៃទី១៤ ខែធ្នូ ដោយមានការចូលរួម ពីសំណាក់យោធា សរុបដល់ទៅជាង ១៣០០នាក់៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top