ព័ត៌មានអន្តរជាតិ

លោក Biden ព្រមានលោក Putin ខ្លាំងៗតាមទូរស័ព្ទ ដោយទណ្ឌកម្ម សេដ្ឋកិច្ចធ្ងន់ធ្ងរ

បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden នៅក្នុងជំនួបតាមទូរស័ព្ទ ជាមួយនឹងមេកដឹកនាំរុស្សី​ លោក​ Vladimir Putin បានសំដែងការព្រួយបារម្ភខ្លាំង សាជាថ្មីម្តងទៀតជុំវិញ បញ្ហាជាមួយនឹងអ៊ុយក្រែន។

កិច្ចសន្ទនាគ្នាតាមរយៈវិដេអូខល ប្រធានាធិបតីអាមេរិករូបនេះ បានព្រមានលោក Putin ចំៗថានឹងសម្រេចចិត្ត ដាក់ទណ្ឌកម្ម សេដ្ឋកិច្ចក្នុងទ្រង់ទ្រាយធ្ងន់ធ្ងរ នៅក្នុងស្ថានភាពបច្ចុប្បន្ននេះ។

គួរឲ្យដឹងដែរថា មុនកិច្ចប្រជុំភ្នាក់ងារ ស៊ើបការណ៍ពិសេសអាមេរិក បានអះអាងថាលោក Putin ពិតជាបានត្រៀមផែនការ ដើម្បីវាយលុយដែនដី របស់អ៊ុយក្រែនទោះបីជារដ្ឋាភិបាល ក្រុងមូស្គូ បានចេញមកឆ្លើយតបថា មិនបានធ្វើដូច្នេះក្តី ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top