ព័ត៌មានអន្តរជាតិ

នាវិកទីមួយ នៃស្ថានីយ៍ អវកាសបាន ជាសះស្បើយឡើងវិញ បន្ទាប់ពីការវាយតម្លៃ សុខភាពជាស្ថាពរ

ចិន ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី បាននិយាយថា អវកាសយានិកទាំង៣នាក់ ដែលចូលរួមនាបេសកកម្ម Shenzhou XII បានជាសះស្បើយឡើងវិញ បន្ទាប់ពីការហោះហើរ ក្នុងលំហអាកាស រយៈពេល ៣ខែរបស់ពួកគេ ហើយនឹងត្រឡប់ទៅហ្វឹកហាត់ ធម្មតាវិញ នៅពេលការវាយតម្លៃ សុខភាព ពាក់ព័ន្ធត្រូវបានបញ្ចប់ ។

ឧត្តមសេនីយឯក Jing Haipeng អវកាសយានិកម្នាក់ទៀត បាននិយាយថា រយៈពេល នៃការស្តារឡើងវិញ ក្រោយការហោះហើរ ក្នុងលំហអាកាសមាន ៣ដំណាក់កាល គឺឯកោ ការជាសះស្បើយ និងការសង្កេត ។ អវកាសយានិក Shenzhou XII ទាំង៣នាក់រួមមានឧត្តមសេនីយ៍ទោ Nie Haisheng ឧត្តមសេនីយ៍ទោ Liu Boming និងវរសេនីយ៍ឯក Tang Hongbo បានបញ្ចប់ដំណាក់កាល នៃការជាសះស្បើយ ។

ពួកគេមានស្ថេរភាពផ្លូវចិត្ត និងស្ថិតក្នុងស្ថានភាពផ្លូវចិត្តល្អ ចំណែកទម្ងន់របស់ពួកគេត្រូវបានរក្សា នៅកម្រិតមុនពេលហោះហើរ ក្នុងលំហ និងកម្លាំងសាច់ដុំ ការស៊ូទ្រាំ និងកម្រិត Cardiopulmonary របស់ពួកគេបានជាសះស្បើយឡើងវិញ និងទទួលបានលទ្ធផលរំពឹងទុក ។ លោក Jing បាននិយាយថា នាពេលបច្ចុប្បន្ននេះយើងកំពុងអនុវត្តការ ពិនិត្យសុខភាពពិសេស និងការប្រមូលទិន្នន័យពិសោធន៍ តាមផែនការ ដោយបន្ថែមថា នាវិកបានចូលដល់ដំណាក់កាល សង្គ្រោះចុងក្រោយ ។

នាវិក Shenzhou XII ត្រូវបានបញ្ជាដោយ Nie បានចំណាយពេល៩២ ថ្ងៃនៅក្នុងលំហ បន្ទាប់ពីយានអវកាសនេះ ត្រូវបានបាញ់បង្ហោះនៅថ្ងៃទី ១៧ ខែមិថុនានៅលើរ៉ុក្កែត Long March 2F ដែលបង្កើតកំណត់ត្រាជាតិថ្មី សម្រាប់ការហោះហើរអវកាសវែង បំផុតរបស់មនុស្ស ។
ពួកគេបានអនុវត្តការដើរលំហអាកាស ចំនួន២ក្នុងអំឡុងពេលស្នាក់នៅ ក្នុងស្ថានីយ Tiangong និង Heavenly Palace ក៏ដូចជាការពិសោធន៍វិទ្យាសាស្ត្រ និងការធ្វើតេស្តបច្ចេកវិទ្យាមួយចំនួន មុនពេលត្រឡប់មកផែនដី វិញនៅថ្ងៃទី ១៧ ខែកញ្ញា៕ ដោយ៖លី ភីលីព

Most Popular

To Top