ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង កូរ៉េខាងត្បូង មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង៧.០០០នាក់


សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណី៧.០២២ត្រូវបានបញ្ជាក់ឲ្យដឹងថាឆ្លងជំងឺកូវីដ-១៩ គិតត្រឹមពាក់កណ្តាលថ្ងៃព្រហស្បតិ៍បើធៀបនឹង រយៈពេល២៤ម៉ោងចុងក្រោយ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់៥០៣.៦០៦នាក់ ។

ករណីឆ្លងប្រចាំថ្ងៃបានថយចុះពី៧.១០២នាក់ នៅក្នុងថ្ងៃមុន ប៉ុន្តែនៅរក្សាតួលេខ៧.០០០នាក់សម្រាប់រយៈពេល៣ថ្ងៃ ។ការកើនឡើងនៃករណីឆ្លងជំងឺ ដោយសារតែមានការប្រមូលផ្តុំគ្នា នៅតំបន់ទីក្រុងប៉ូលីតែន សេអ៊ូល ។

ក្នុងចំណោមករណីថ្មី មាន២.៧៨៦នាក់ត្រូវបានរាយការណ៍ដែលជាអ្នកស្រុកនៅសេអ៊ូល ។ ចំនួននៃអ្នកឆ្លងថ្មីជាអ្នកស្រុក រស់នៅខេត្ត Gyeonggi និងនៅភាគខាងលិចក្រុងកំពង់ផែ Incheon គឺមានចំនួន២.០២២នាក់ និង៤៦៣នាក់ ដែលគេរំពឹងថាជាអ្នកឆ្លងជំងឺ ។
វីរុសក៏បានឆ្លងរាលដាលតំបន់ដែលមិនមែននៅទីក្រុង ។

ចំនួនឆ្លងថ្មីដែលបានកត់ត្រា មិនមែនតំបន់រដ្ឋធានី គឺមានចំនួន១.៧១២នាក់ ឬស្មើនឹង២៤,៥ភាគរយនៃចំនួនអ្នកឆ្លងសរុបក្នុងស្រុក ៕

Most Popular

To Top