ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអ៊ុយក្រែន សរសើរក្រុមយោធា ខណៈភាពតានតឹង ជាមួយនឹងរុស្សី បន្តកើនឡើង

បរទេស៖ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើសេចក្តីថ្លែងការណ៍មួយដែលមានន័យ សរសើរខ្លាំងៗទៅលើក្រុមកងកម្លាំងយោធា របស់ប្រទេសហើយបញ្ជាក់ថា កម្លាំងបច្ចុប្បន្នគឺសាកសមនិងគ្រប់គ្រាន់ដើម្បីការពារប្រទេស ពីការប៉ុនប៉ងទាំងឡាយដោយ រុស្សីខណៈភាពតានតឹង កំពុងបន្តកើនឡើងតាមបណ្តោយព្រំដែន។

គួរឲ្យដឹងដែរថាកន្លងមកទាំងមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែន និងលោកខាងលិចបានបង្ហាញអំពីការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនៃចំនួនកងទ័ពរបស់រុស្សី នៅក្បែរទៅនឹងព្រំដែន ជាមួយនឹងអ៊ុយក្រែនហើយបាន ធ្វើការចោទប្រកាន់ថារុស្សីកំពុងតែត្រៀម ផែនការដើម្បីលុកលុយនាពេលខាងមុខ ទៀតផង។

លោកប្រធានាធិបតី Volodymyr Zelenskyy បានថ្លែងបែបនេះថាកងកម្លាំង របស់អ៊ុយក្រែនមានថាមពល និងសំភារៈគ្រប់គ្រាន់ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការការពារជាតិ និងទឹកដី។

គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះការប៉ះទង្គិចគ្នាសាជាថ្មី បានធ្វើឡើងដោយក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយរុស្សីជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែននៅក្នុងតំបន់ភាគខាងកើត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top