វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ចូ បៃដិន នឹងស្វែងរកការពង្រឹង កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខជាមួយអាស៊ីអាគ្នេយ៍ តាមរយៈដំណើរទស្សនកិច្ចទៅកាន់តំបន់នៅសប្តាហ៍ ក្រោយដោយអ្នកការទូតកំពូលរបស់ខ្លួន ដោយសារខ្លួនធ្វើការដើម្បីបង្កើតរណសិរ្សរួបរួមប្រឆាំងនឹងប្រទេសចិន នៅឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការបរទេសលោក Antony Blinken នឹងទៅដល់រដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ី នៅថ្ងៃចន្ទនេះ ហើយក៏នឹងទៅបំពេញទស្សនកិច្ចនៅម៉ាឡេស៊ី និងថៃ ក្នុងដំណើរទស្សនៈកិច្ចអាស៊ីអាគ្នេយ៍លើកដំបូងរបស់លោក ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន ចូលកាន់តំណែងក្នុងខែមករា។
អាស៊ីអាគ្នេយ៍បានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាងសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក។ ប្រទេសចិន ទាមទារភាគច្រើននៃសមុទ្រចិនខាងត្បូង ដែលជាផ្លូវពាណិជ្ជកម្មដ៏សំខាន់ដែលតភ្ជាប់តំបន់នេះ ហើយបានបង្វែរសម្ពាធផ្នែកយោធា និងនយោបាយមកលើកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាទឹកដីរបស់ខ្លួន។
លោក Blinken នឹងបន្តគោលបំណងរបស់លោក បៃដិន ក្នុងការបង្កើនការចូលរួមជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដល់កម្រិត “ដែលមិនធ្លាប់មានពីមុនមក” ដោយផ្តោតលើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ប្រឈមមុខនឹង “ការគំរាមកំហែង” របស់ប្រទេសចិន និងពិភាក្សាអំពីចក្ខុវិស័យរបស់ ប្រធានាធិបតីសម្រាប់ក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋបាលលោក បៃដិន មើលឃើញថា អាស៊ីអាគ្នេយ៍មានសារៈសំខាន់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការរុញច្រានប្រឆាំងនឹងអំណាច ដែលកំពុងកើនឡើងរបស់ប្រទេសចិន ប៉ុន្តែការខ្វះខាតរចនាសម្ព័ន្ធផ្លូវការ សម្រាប់ការចូលរួមផ្នែកសេដ្ឋកិច្ច ចាប់តាំងពីអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ លាលែងពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មក្នុងតំបន់ក្នុងឆ្នាំ២០១៧ បានកំណត់សមត្ថភាពក្នុងការបញ្ចេញឥទ្ធិពលរបស់ខ្លួន ខណៈដែលឥទ្ធិពលទីក្រុងប៉េកាំង កាន់តែលូតលាស់ប៉ុណ្ណោះ។
រដ្ឋបាលមិនទាន់បានកំណត់ថាតើក្របខ័ណ្ឌសេដ្ឋកិច្ចដែលលោក បៃដិន រំពឹងទុកនឹងរួមបញ្ចូលអ្វីខ្លះនោះទេ ទោះបីជាលោក Kritenbrink បានលើកឡើងថា ខ្លួននឹងផ្តោតលើការសម្របសម្រួលពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់ ហេដ្ឋារចនាសម្ព័ន្ធ ថាមពលស្អាត និងស្តង់ដារកម្មករក៏ដោយ។
អ្នកវិភាគ និងអ្នកការទូតបានឲ្យដឹងថា លោក Blinken ទំនងជាចង់ស្វែងរកប្រទេសនានា ដោយកាត់បន្ថយការរំពឹងទុកនៃការធ្វើជាម្ចាស់ផ្ទះនៃក្រុមហ៊ុនអាមេរិក ដែលផ្លាស់ប្តូរទីតាំងផលិតកម្មពីប្រទេសចិន ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធានាខ្សែសង្វាក់ផ្គត់ផ្គង់ដ៏រសើប និងហិរញ្ញវត្ថុអភិវឌ្ឍន៍ ប៉ុន្តែមិនមានសញ្ញាណាមួយនៃឆន្ទៈក្នុងការផ្តល់នូវការបង្កើនសិទ្ធិចូលទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលតំបន់ចង់បាននោះទេ៕ដោយ ឈូក បូរ៉ា