ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៥.៣៧៧ករណី គិតត្រឹមថ្ងៃចន្ទ ក្នុងនោះមាន១៥.៣៤៩ករណីឆ្លងក្នុងស្រុក និង២៨ ករណីជាអ្នកនាំចូលពីខាងក្រៅ ។
រដ្ឋធានីហាណូយ របស់ប្រទេសវៀតណាម បានកត់ត្រាករណីឆ្លងខ្ពស់បំផុតចំនួន ១.០០០ករណី បន្ទាប់មកខេត្ត Binh Phuoc ភាគខាងត្បូងមាន ៩៩៨ករណី ខេត្ត Tay Ninh មាន៩១៩ករណី និងទីក្រុងហូជីមិញ ចំនួន៩១៥ករណី ។
ក្រសួងបានឲ្យដឹងថា ការឆ្លងបាននាំឱ្យចំនួនសរុប របស់ប្រទេសនេះកើនឡើងដល់ ១.៤២៨.៤២៨នាក់ ជាមួយនឹងការស្លាប់ ២៨.០៨១នាក់។ នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន១.០៥៥,៩១២នាក់ បានជាសះស្បើយ បានកើនឡើង ១.១៩២នាក់ គិតចាប់ពីថ្ងៃអាទិត្យ ។
យោងតាមក្រសួងបានឱ្យដឹងថា ជិត១៣៣លានដូស នៃវ៉ាក់សាំងកូវីដ-១៩ រួមទាំង ៥៨លានដូស ត្រូវបានចាក់លើកទី២ ។
ប្រទេសវៀតណាម បានឆ្លងកាត់រលកនៃ មេរោគឆ្លងចំនួន ៤នៃការកើនឡើងទំហំ ភាពស្មុគស្មាញ និងការឆ្លងមេរោគ ។
ក្រសួងបានឲ្យដឹងថា គិតត្រឹមថ្ងៃចន្ទនេះ ប្រទេសវៀតណាម បានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ក្នុងស្រុកជាង ១,៤លានករណី ចាប់តាំងពីការចាប់ផ្តើមនៃ រលកបច្ចុប្បន្ននៅចុងខែមេសា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា