បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែមានឆន្ទៈក្នុងការឆ្ពោះទៅមុខជាមួយនឹងការលក់យន្តហោះចម្បាំង F-35 ក៏ដូចជាយន្តហោះគ្មានមនុស្សបើក MQ-9B “Reaper” ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Antony Blinken ថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីម៉ាឡេស៊ីលោក Saifuddin Abdullah នៅទីក្រុងគូឡាឡាំពួរថា កិច្ចព្រមព្រៀងដែលបានឆ្លងផុតការពិនិត្យរបស់សភាអាមេរិកកាលពីខែធ្នូឆ្នាំមុន មានតម្លៃ២៣ពាន់លានដុល្លារ។

មន្រ្តីទូតកំពូលរបស់អាមេរិករូបនេះបន្តថា «យើងនៅតែប្តេជ្ញាចិត្តដើម្បីឆ្ពោះទៅមុខជាមួយនឹង (ការលក់) ទាំងពីរ គឺយន្តហោះចម្បាំង F-35 និងយន្តហោះគ្មានមនុស្សបើក ប្រសិនបើនោះជាអ្វីដែល Emiratis ចាប់អារម្មណ៍ក្នុងការធ្វើ។ យើងចង់ធ្វើឱ្យប្រាកដឧទាហរណ៍ថាការប្តេជ្ញាចិត្តរបស់យើងចំពោះយោធាប្រកបដោយគុណភាពរបស់អ៊ីស្រាអែលគឺ ធានាដូច្នេះយើងចង់ធ្វើការពិនិត្យឡើងវិញពេញលេញនៃបច្ចេកវិទ្យាណាមួយដែលត្រូវបានលក់ ឬផ្ទេរទៅឱ្យដៃគូផ្សេងទៀតនៅក្នុងតំបន់ រួមទាំង UAE»។

លោក Antony Blinken លើកឡើងបែបនេះ គឺជាការឆ្លើយតបទៅនឹងសំណួរស្តីពីលក្ខខណ្ឌនៃការផ្តល់ជូនដោយសហរដ្ឋអាមេរិកដែលបណ្តាលឱ្យ UAE “ដកថយ” ពីកិច្ចព្រមព្រៀងការពារជាតិ៕ប្រែសម្រួលៈ ណៃ តុលា
