ព័ត៌មានអន្តរជាតិ

មិនថមថយសោះ ! ថៃរកឃើញអ្នកឆ្លងកូវីដ១៩ ជាងពីរពាន់នាក់ អ្នកស្លាប់ ក៏នៅតែច្រើន ក្នុងថ្ងៃនេះ

ប្រទេសថៃ បានបន្តប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន “២,៥២៥” នាក់ និងស្លាប់ ចំនួន៣១នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១។ នេះបើយោងទៅតាមការ ចេញផ្សាយដោយទីភ្ញាក់ងារ សារពត៌មាន Thairath News។

ស្ថានភាពនៅក្នុងប្រទេសថៃ នាបច្ចប្បន្ននេះអត្រាអ្នកឆ្លងជំងឺកូវីដ១៩ នៅតែបន្តកើនឡើងជាលំដាប់ហាក់ មិនទាន់មានការថមថយ សោះនៅឡើយ ពោលគឺថៃមានអ្នកឆ្លងនិង ស្លាប់ដោយសារតែកូវីដ១៩ ជារៀងរាល់ថ្ងៃ ដោយរហូតមកដល់ពេលនេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប រហូតទៅដល់២,១៦៥,១៩០នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១០៥,១២២នាក់ កំពុងសម្រាកព្យាបាល ជំងឺមាន ចំនួន៤០,០៩៧នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិត ដោយសារតែជំងឺកូវីដ១៩ មានរហូតទៅដល់២១,៤០៦នាក់ឯណោះ ។

គួរបញ្ជាក់ផងដែរថា ប្រទេសថៃក៏បានបង្កើន យុទ្ធនាការ នៃការចាក់វ៉ាក់ បង្ការជំងឺកូវីដ១៩ ដល់ប្រជាពលរដ្ឋ របស់ខ្លួនផងដែរ ដោយទិន្នន័យម្សិលមិញនេះ សម្រាប់អ្នកចាក់វ៉ាក់សាំង បង្ការជំងឺ COVID-19 សរុបមានរហូតទៅដល់ ៩៨.៨៩លានដូស នៃប្រជាជនចំនួន ៤៤.០២លាននាក់ ដែលស្មើរនឹង ៦២.៩៤% នៃចំនួនប្រជាជន សរុបបានទទួលការចាក់គ្រប់ដូស ៕

Most Popular

To Top