ព័ត៌មានអន្តរជាតិ

លោក Shigeo Iizuka អតីតប្រធានក្រុមគ្រួសារ ដែលចាប់ពង្រត់កូរ៉េខាងជើង ទទួលមរណភាព ក្នុងអាយុ ៨៣ ឆ្នាំ

តូក្យូ៖យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា លោក Shigeo Iizuka បម្រើការជាប្រធាន ក្រុមតំណាង ឲ្យក្រុមគ្រួសារ របស់ពលរដ្ឋជប៉ុន ដែលត្រូវបានចាប់ពង្រត់ ដោយកូរ៉េខាងជើង ក្នុងទសវត្សរ៍ឆ្នាំ ១៩៧0 និង ១៩៨0 បានទទួលមរណភាព កាលពីថ្ងៃសៅរ៍នៅអាយុ ៨៣ ឆ្នាំ ។

កាលពីសប្តាហ៍មុន លោក Takuya Yokota ជាប្អូនប្រុស របស់អ្នកចាប់ពង្រត់ Megumi Yokota ត្រូវបានគេស្គាល់ថា ជានិមិត្តរូបក្នុងចំណោមអ្នក ដែលត្រូវបានកូរ៉េខាងជើង ចាប់បាននោះ បានទទួលតំណែងជាអ្នកដឹកនាំក្រុម ដោយសារតែសុខភាព មិនល្អរបស់ Iizuka ។ លោកកំណើតនៅទីក្រុងតូក្យូ Iizuka ដែលប្អូនស្រីរបស់នាង Yaeko Taguchi ត្រូវបានកូរ៉េខាងជើង ចាប់ពង្រត់នោះ បានដឹកនាំក្រុមនេះតាំងពីឆ្នាំ ២00៧ ដោយបន្តពីឪពុករបស់ Yokota គឺ Shigeru ជាអ្នកដឹកនាំដំបូងរបស់ខ្លួន ។

ប្អូនស្រីរបស់ Yokota ឈ្មោះ Megumi ត្រូវបានចាប់ពង្រត់ពេលធ្វើដំណើរពីសាលារៀនទៅផ្ទះនៅអាយុ ១៣ ឆ្នាំក្នុងឆ្នាំ ១៩៧៧ ខណៈ Taguchi ត្រូវបានគេចាប់ពង្រត់ នៅអាយុ ២២ ឆ្នាំក្នុងឆ្នាំ ១៩៧៨ ។ Shigeru Yokota បានលាលែងពីតំណែង ដោយសារតែហេតុផល សុខភាព បន្ទាប់ពីបានបម្រើការ ជាប្រធានក្រុមអស់រយៈពេលជាង ១0 ឆ្នាំ រហូតដល់ខែវិច្ឆិកា ២00៧ ។ លោកបានទទួលមរណភាព នៅខែមិថុនាឆ្នាំ ២0២0 ក្នុងអាយុ ៨៧ ឆ្នាំ ដោយមិនបានជួបជុំជាមួយ Megumi ទេ ។

ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី Fumio Kishida ក្នុងខែតុលា លោក Iizuka បានប្តេជ្ញាថា នឹងមិនបោះបង់លើការ ដោះស្រាយបញ្ហានេះ ដោយនិយាយថា វាជាការខកចិត្ត ដែលមិនមានការរីកចម្រើន ក្នុងបញ្ហាចាប់ពង្រត់ ទោះបីជាមានការផ្លាស់ប្ដូរ នាយករដ្ឋមន្ត្រី រាប់មិនអស់ក៏ដោយ ។ ការចាប់ពង្រត់ពលរដ្ឋជប៉ុន នាពេលកន្លងមកដោយភ្នាក់ងារ កូរ៉េខាងជើង គឺជាឧបសគ្គដ៏សំខាន់ សម្រាប់សន្ធិសញ្ញាសន្តិភាព រវាងទីក្រុងតូក្យូ និងទីក្រុងព្យុងយ៉ាង រួមជាមួយនឹងការអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់ប្រទេសផ្តាច់មុខ ។

រដ្ឋាភិបាលជប៉ុន បានចុះបញ្ជី ជាផ្លូវការ នូវពលរដ្ឋចំនួន ១៧ នាក់ថា ត្រូវបានចាប់ពង្រត់ ដោយកូរ៉េខាងជើង ហើយសង្ស័យថា ទីក្រុងព្យុងយ៉ាង មានជាប់ពាក់ព័ន្ធ ក្នុងការបាត់ខ្លួនជនជាតិជប៉ុន ផ្សេងទៀត ។ ក្នុងចំណោមមនុស្សទាំង ១៧នាក់នោះ មាន ៥នាក់ ត្រូវបានគេធ្វើមាតុភូមិនិវត្តន៍ ក្នុងឆ្នាំ ២០០២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រី Junichiro Koizumi នៅប្រទេសកូរ៉េខាងជើង។

ប្រទេសជប៉ុន នៅតែបន្តស្វែងរកការត្រឡប់មកវិញ នៃអ្នកដែលនៅសល់ទាំង ១២នាក់នោះ កូរ៉េខាងជើងបានអះអាងថា ៨នាក់ បានស្លាប់ ហើយ ៤ នាក់ទៀតមិន ដែលបានចូលទៅក្នុងប្រទេសនោះទេ ៕
ដោយ៖លី ភីលីព

Most Popular

To Top