បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានមានប្រសាសន៍ថា ប្រទេសចិននឹងមិនភ័យខ្លាច ចំពោះការប្រឈមមុខដាក់គ្នា ជាមួយសហរដ្ឋអាមេរិកឡើង ប៉ុន្តែនឹងស្វាគមន៍សហប្រតិបត្តិការ ប្រសិនបើវាមានផលប្រយោជន៍ ទៅវិញទៅមក ហើយការប្រកួតប្រជែង គួរតែមានភាពវិជ្ជមាន នេះបើយោងតាមសុន្ទរកថាមួយ ដែលលោកបានធ្វើនៅ ក្នុងទីក្រុងប៉េកាំង នាថ្ងៃចន្ទនេះ។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានមានប្រសាសន៍ថា បញ្ហាក្នុងចំណងមិត្តភាព រវាងសហរដ្ឋអាមេរិកនិងចិន មានការធ្លាក់ចុះដោយសារតែ ការវិនិច្ឆ័យខុស ជាយុទ្ធសាស្ត្ររបស់ភាគីអាមេរិក ហើយសុន្ទរកថារបស់លោក ត្រូវបានបង្ហោះលើគេហទំព័រ ក្រសួងការបរទេសចិន។
ការថ្លែងយ៉ាងម៉ឺងម៉ាត់ របស់រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោ Lloyd Austin ក្រោយកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំ ជាមួយប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានធ្វើឲ្យថ្កោលទោសចិន ប្តេជ្ញាប្រឈមមុខ នឹងការគម្រាមកំហែងយោធាដ៏ខ្លាំងក្លា ប្រទេសនេះ នៅក្នុងតំបន់អាស៊ី និងព្រមានថា ការប្រែងប្រែងអភិវឌ្ឍអាវុធលឿនជាងសម្លឹង មានគោលបំណងគេចពី ប្រព័ន្ធការពារមីស៊ីលអាមេរិកនោះ ធ្វើឲ្យភាពតានតឹងកើនឡើង នៅក្នុងតំបន់។
គួរបញ្ជាក់ថា អ្នកជំនាញនិយាយថា ប្រព័ន្ធអាវុធចិននោះ គឺត្រូវបានរចនាផលិតឡើង ដើម្បីគេចពីប្រព័ន្ធការពារមីស៊ីលអាមេរិក ប៉ុន្តែប្រទេសចិនបានទទូចថា ខ្លួនកំពុងតែធ្វើតេស្តសាកល្បង យានអវកាសដែលអាចយក មកប្រើប្រាស់ជាថ្មីម្តងទៀត មិនមែនជាមីស៊ីលនោះទេ ៕ ប្រែសម្រួល៖ប៉ាង កុង