ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ ជ្រើសរើស អ្នកទ្រឹស្តី២៤នាក់ ដើម្បីវាយតម្លៃពិភពលោក មានប្រតិកម្មយ៉ាងណា ចំពោះការរកឃើញជីវិតមនុស្ស ភពក្រៅ នៅលើភពឆ្ងាយៗ

អាមេរិក ៖ អង្គការអវកាសណាសាកំពុងស្វែងរកជំនួយ ក្នុងការវាយតម្លៃថា តើមនុស្សជាតិ នឹងមានប្រតិកម្មយ៉ាងណា ប្រសិនបើជីវិតមនុស្សភព ក្រៅត្រូវបានរកឃើញ នៅលើភពផ្សេងទៀត និងរបៀប ដែលការរកឃើញ អាចប៉ះពាល់ដល់គំនិតនៃព្រះ និងការបង្កើតរបស់យើង នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ទីភ្នាក់ងារនេះ កំពុងជួលអ្នកទ្រឹស្ដីចំនួន ២៤ នាក់ដើម្បីចូលរួមក្នុងកម្មវិធីរបស់ខ្លួន នៅមជ្ឈមណ្ឌល សម្រាប់ការស៊ើបអង្កេតទ្រឹស្ដី (CTI) នៅសាកល វិទ្យាល័យ Princeton ក្នុងរដ្ឋ New Jersey ដែលអង្គការអវកាសណាសា បានផ្តល់ជំនួយចំនួន ១,១ លានដុល្លារ ក្នុងឆ្នាំ ២0១៤ ។ CTI ត្រូវបាន ពិពណ៌នាថា ជាការកសាងស្ពាន នៃការយល់ដឹង ដោយការកោះហៅ អ្នកទ្រឹស្ដី អ្នកវិទ្យាសាស្ត្រ អ្នកប្រាជ្ញ និងអ្នកបង្កើតគោលនយោបាយឲ្យគិតរួមគ្នា និងផ្តល់ដំណឹងដល់ការគិតជាសាធារណៈអំពីកង្វល់ជាសាកល ។

កម្មវិធីនេះមានគោលបំណងឆ្លើយសំណួរដែលធ្វើឲ្យយើងងឿងឆ្ងល់ តាំងពីពេលមានដូចជា តើជីវិតជាអ្វី? តើវាមានន័យយ៉ាងណាក្នុងការរស់? តើយើងគូសខ្សែបន្ទាត់ រវាងមនុស្ស និងមនុស្សភពក្រៅនៅឯណា? តើមានលទ្ធភាពអ្វីខ្លះសម្រាប់ជីវិតរស់នៅ កន្លែងផ្សេង? ឥឡូវនេះ NASA មានយានរុករកពីរនៅលើភពព្រះអង្គារ ដោយយានជាច្រើនបានធ្វើដំណើរជុំវិញភពព្រហស្បតិ៍ និងភពសៅរ៍ ហើយគ្រោងនឹងបាញ់បង្ហោះកែវយឺត James Web ដោយសិក្សាពីកាឡាក់ស៊ី ផ្កាយ និង ភពនៅក្នុងចក្រវាឡ វាហាក់បីដូចជាទីភ្នាក់ងារនេះសង្ឃឹមថា វាដើរលើផ្លូវត្រូវ ដើម្បីស្វែងរកជីវិត នៅខាងក្រៅផែនដី។

កាសែត The Times រាយការណ៍ថា Rev Dr Andrew Davison ជាបូជាចារ្យ និងជាអ្នកទ្រឹស្ដីនៅសាកលវិទ្យាល័យ Cambridge ដែលមានបណ្ឌិតផ្នែកជីវគីមី មកពី Oxford ស្ថិតក្នុងចំណោមអ្នកទ្រឹស្ដីចំនួន ២៤ នាក់។ Davidson បានចែករម្លែកក្នុងការបង្ហោះ ប្លុកនៅលើគេហទំព័រ សាកលវិទ្យាល័យ Cambridge ថា ប្រពៃណីសាសនា នឹងជាលក្ខណៈសំខាន់មួយ ក្នុងរបៀបដែលមនុស្សជាតិ នឹងដំណើរការតាមរយៈការបញ្ជាក់ អំពីជីវិតនៅកន្លែងផ្សេង ៕ដោយ៖លី ភីលីព

Most Popular

To Top