ក្រសួងសុខាភិបាល របស់ប្រទេសមីយ៉ាន់ម៉ា បានបញ្ចាក់នូវករណីដំបូង នៃការឆ្លងជំងឺកូវីដ-១៩ ទម្រង់អូមីក្រុង ចំនួន ៤នាក់ ។
យោងតាមក្រសួងនេះ បានឱ្យដឹងថា វីរុសទម្រង់ថ្មីនេះ ត្រូវបានរក ឃើញនៅក្នុងគំរូសំណាក ចំនួនបួន របស់អ្នកដំណើរត្រឡប់មក ពីទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួម (UAE) ។ យ៉ាងណានៅក្នុងចំណោម អ្នកឆ្លងទាំងបួននាក់នោះ សុទ្ធតែស្ថិតក្នុងស្ថានភាព សុខភាពល្អ។
ប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៥៣០ ០០០នាក់ ដោយមានអ្នកស្លាប់ចំនួន ១៩ ២៦០នាក់ ដោយគិតត្រឹមថ្ងៃទី២៨ ខែធ្នូ៕