ហាណូយ ៖ យោងតាមការតួលេខ ជាផ្លូវការ ដែលត្រូវបានធ្វើឡើង ដោយការិយាល័យស្ថិតិ នៃប្រទេសវៀតណាម កាលពីថ្ងៃពុធម្សិលមិញនេះ បានបង្ហាញថា ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មសរុប របស់ប្រទេស បានកើនឡើងរហូត ទៅដល់២២,៦ភាគរយធៀប ទៅនឹងឆ្នាំចាស់ ឬប្រមាណជា ៦៦៨,៥ពាន់លានដុល្លារ អាមេរិកក្នុងពេល ដែលអតិរកពាណិជ្ជកម្ម មានទៅដល់ ៤ពាន់លានដុល្លារ ។
របាយការណ៍ បានបង្ហាញដែរថា ការនាំចេញរបស់វៀតណាម មានទំហំដល់៣៣៦,២៥ពាន់លានដុល្លារ ស្ថិតនៅក្នុងអត្រាកើនឡើង ប្រមាណជា១៩ ភាគរយធៀប ទៅនឹង ឆ្នាំចាស់ហើយការនាំចូល មានប្រមាណជា ៣៣២,២៥ពាន់លានដុល្លារ ឬក្នុងអត្រាកើនឡើង២៦,៥ភាគរយ។
ក្នុងនោះគេ មើលឃើញថា សហរដ្ឋអាមេរិក នៅតែជាប្រទេស នាំចូលផលិតផលវៀតណាមធំ ជាងគេក្នុងទំហំប្រមាណជា ៩៥,៦ពាន់លានដុល្លារ និងតាមពីក្រោយ ដោយចិនប្រមាណជា ៥៥,៩ពាន់លានដុល្លារ និងអ៊ឺរ៉ុប៣៩,៩ពាន់លានដុល្លារ។
ដោយឡែកប្រទេស ដែលនាំចូលមកវៀតណាម ច្រើនជាងគេ គឺប្រទេសចិន មានទំហំប្រមាណជា១០៩ ,៩ពាន់លានដុល្លារ និងតាមពីក្រោយដោយកូរ៉េខាងត្បូង និងអាស៊ី អាគ្នេយ៍៕
ប្រែសម្រួល៖ស៊ុនលី