កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាសម្តែងដ៏ល្បីល្បាញនាង Park Min Young ចុះកុងត្រាផ្តាច់មុខជាមួយ Hook Entertainment ក្លាយជាមិត្តរួមផលិតកម្មជាមួយ Lee Seung Gi និងច្រើនទៀត។
នៅថ្ងៃទី ៣0 ខែធ្នូ ផលិតកម្ម Hook Entertainment បាននិយាយថា តារាសម្តែង Park Min Young ដែលត្រូវបានគេស្គាល់ថា ជាទេពធីតាស្នេហាកំប្លែងនៅប្រទេសកូរ៉េ និងសម្រាប់ប្រជាប្រិយភាពដ៏ធំរបស់នាងជាផ្នែកមួយនៃរលក Hallyu របស់អាស៊ីបានសម្រេចចិត្តចូលរួមជាមួយគ្រួសារ Hook Entertainment ។
នាង Young បានទទួលការស្រលាញ់ច្រើនចំពោះសមត្ថភាពសម្តែងតួអង្គប្លែកៗ ជាមួយនឹងការសម្តែងដ៏ស្មោះស្ម័គ្ររបស់នាង។ ពួកយើងនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាពដើម្បីជួយនាងឲ្យក្លាយជាតួឯកស្រីកាន់តែអស្ចារ្យ និងជួយនាងឲ្យកាន់តែមានសុភមង្គលក្នុងគម្រោងរបស់នាង។
ជាពិសេស ក្រុមហ៊ុន Hook Entertainment ក៏គ្រប់គ្រងតារាកំពូលៗផងដែរ រួមមាន Lee Seung Gi តារាសម្តែងដែលឈ្នះពានរង្វាន់ Oscar Youn Yeo Jung និង Lee Seo Jin ។ ទន្ទឹមនឹងនេះ Park Min Young នឹងសម្តែងជាមួយ Song Kang នៅក្នុងរឿងភាគថ្មីរបស់ JTBC ‘KMA People: Office Romance Cruelty’ ៕ដោយ៖លី ភីលីព